ព័ត៌មានជាតិ

ទីក្រុងប៊ែកឡាំង ហាមបង្ហាញទង់ជាតិសូវៀត ក្នុងខួបលើកទី៨០ នៃការបរាជ័យរបស់ណាស៊ី

RT News

បរទេស៖ តុលាការក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ បានតម្កល់ការហាមប្រាមមិនឲ្យបង្ហាញទង់ជាតិសូវៀត និងនិមិត្តសញ្ញានៅឯពិធីរំលឹកសង្រ្គាមលោកលើកទី២ ក្នុងអំឡុងពេលព្រឹត្តិការណ៍ទីក្រុងដែលបង្ហាញពីការបរាជ័យរបស់ណាស៊ីអាល្លឺម៉ង់ ដោយលើកឡើងពីការព្រួយបារម្ភអំពីសន្តិភាពសាធារណៈ និងជម្លោះអ៊ុយក្រែន។ ទីក្រុង​ម៉ូស្គូ​បាន​បរិហារ​ការ​ហាមប្រាម​នេះថា​ «ថោកទាប» និង​«រើសអើង»។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីដើមសប្តាហ៍នេះ ប៉ូលីសទីក្រុងប៊ែរឡាំងបានចេញបម្រាមលើការបង្ហាញនិមិត្តសញ្ញាដែលទាក់ទងជាមួយសូវៀតជាច្រើនក្នុងអំឡុងពេលព្រឹត្តិការណ៍ថ្ងៃទី ៨-៩ ខែឧសភានៅក្នុងរដ្ឋធានី រួមទាំងការច្រៀងចម្រៀងសូវៀតជាសាធារណៈផងដែរ។

សមាគមក្នុងស្រុកដែលមិនបញ្ជាក់អត្តសញ្ញាណបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងបម្រាមនេះ ដោយលើកហេតុផលថា ខ្លួនបានរឹតត្បិតដោយអយុត្តិធម៌នូវសេរីភាពនៃការជួបប្រជុំគ្នាសម្រាប់ពិធីរំលឹកដែលគ្រោងទុករបស់ពួកគេនៅឯវិមានអនុស្សាវរីយ៍សូវៀតក្នុងទីក្រុង Treptow ។

តុលាការរដ្ឋបាលក្រុងប៊ែរឡាំងបានសម្រេចកាលពីថ្ងៃពុធថា ការហាមប្រាមរបស់ប៉ូលីសដែលអនុវត្តចំពោះទង់ជាតិសូវៀត បដាជ័យជំនះ ខ្សែបូរបស់ St. George ឯកសណ្ឋានយោធាប្រវត្តិសាស្ត្រ និងសូម្បីតែបទចម្រៀងសម័យសង្គ្រាម នៅតែបានការដដែល។

ចំណែកស្ថានទូតរុស្ស៊ីនៅទីក្រុងប៊ែរឡាំង បានរិះគន់យ៉ាងខ្លាំងចំពោះការហាមប្រាមនេះ ដោយនិយាយថា វាបានរំលោភលើសិទ្ធិកូនចៅរបស់ទាហានសូវៀត និងអ្នកស្រុកដែលពាក់ព័ន្ធ ដើម្បីប្រារព្ធខួបលើកទី ៨០ នៃការបរាជ័យនៃលទ្ធិណាស៊ី។ ប្រជាជនសូវៀតរហូតដល់ ២៧ លាននាក់បានស្លាប់នៅក្នុងការខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីកម្ចាត់ពួកណាស៊ី៕

ប្រែសម្រួលៈ ណៃ តុលា

To Top