ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជឿជាក់ថាទុរេនខ្មែរឆ្ងាញ់កាន់តែច្រើននឹងត្រូវនាំចេញ ទៅកាន់ប្រទេសចិននាពេលអនាគត

ភ្នំពេញ៖ លោក វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សម្ដែងការជឿជាក់ថាទុរេនខ្មែរឆ្ងាញ់កាន់តែច្រើននឹងត្រូវនាំចេញទៅកាន់ប្រទេសចិននាពេលអនាគត។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា គូសបញ្ជាក់ថា «ខ្ញុំរីករាយដែលបានមកលេងចម្ការទុរេនកំពត និងភ្លក្សទុរេនអៅខាក់ ដែលជាទុរេនឆ្ងាញ់ជាងគេលើពិភពលោក។ សូមអរគុណដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ ជឿជាក់ថាទុរេនខ្មែរឆ្ងាញ់កាន់តែច្រើននឹងត្រូវនាំចេញទៅកាន់ប្រទេសចិននាពេលអនាគត»៕

To Top