ព័ត៌មានជាតិ

រថយន្តមួយគ្រឿង បើកបរដោយជនជាតិចិន បើកបុកចូលដល់ក្នុងផ្ទះពលរដ្ឋ​នៅក្រុងព្រះសីហនុ​ បង្កការខូចខាតទាំងផ្ទះនិងសម្ភារៈ

ភ្នំពេញ៖​ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ​ បង្កឡេីងដោយជនជាតិចិន បើកបុកចូលដល់ក្នុងផ្ទះពលរដ្ឋ​ ចំណុចក្រុម១៩ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បង្កការខូចខាតទាំងផ្ទះនិងសម្ភារៈ​ ខណៈម្ចាស់ផ្ទះសំណូមពរអជ្ញា​ ជួយដោះស្រាយ រកខុសត្រូវ​ ឱ្យសមស្របតាមផ្លូវច្បាប់​ ។ 

យោងតាមប្រជាពលរដ្ឋម្នាក់ ឈ្មោះ ជា សុីនឿន មានទីលំនៅក្រុម១៩ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បានឱ្យដឹងថា កាលពីយប់ឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងជាង ៤ទាបភ្លឺ មានរថយន្តមួយគ្រឿង បើកបរដោយជនជាតិចិន បើកបុកចូលមកដល់ក្នុងផ្ទះរបស់ខ្លួន បណ្តាលឱ្យទាំងរថយន្ត​ និថផ្ទះរងការខូតខាតធ្ងន់ធ្ងរ រួមនឹងសំភារៈក្នុងផ្ទះមួយចំនួនទៀត ។ 

ក្រោយកេីតហេតុម្ចាស់ផ្ទះជាជនរងគ្រោះ បានដាក់ពាក្យបណ្តឹងផ្លូវការ​ ទៅអជ្ញាធរមានសមត្ថកិច្ច ដើម្បីជួយដោះស្រាយតាមផ្លូវច្បាប់។

ក្នុងនោះម្ចាស់ផ្ទះជនរងគ្រោះ បានសំណូមពរទៅកាន់អជ្ញាធរមានសមត្ថកិច្ច មេត្តាជួយដោះស្រាយ រកខុសត្រូវសមស្របតាមផ្លូវច្បាប់ជូនខ្លួនផង៕

To Top