ព័ត៌មានជាតិ

តុលាការឃុំខ្លួន ឈ្មោះ សម្បត្តិ កុសល ជាបណ្តោះអាសន្ន

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន លោក សម្បត្តិ កុសល អតីតស្នការរងខេត្តបន្ទាយមានជ័យ ជាបណ្តោះអាសន្នពាក់ព័ន្ធ បទល្មើល៣ប្រភេទ ។

បទល្មើសទាំង៣នោះរួមមាន ៖ បទល្មើស ប៉ុនប៉ងសូកប៉ាន់ (បទល្មើសព្រហ្មទណ្ឌ ដែលចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ) , បទល្មើស ប្តឹងបរិហារដោយភូតកុហក និងបទល្មើស សូកប៉ាន់ ។ នេះបើតាមលិខិតរបស់តុលាការខេត្តសៀមរាប នាថ្ងៃ១១ ឧសភា ។
សូមបញ្ជាក់ថា កាលពីថ្ងៃ១០ ឧសភា លោក សម្បត្តិ កុសល ត្រូវបានអង្គភាព ប្រឆាំងអំពើពុករលួយ (ACU)បញ្ជូនខ្លួន ទៅតុលាការខេត្តសៀមរាប ក្រោយឃាត់ខ្លួនបានមួយថ្ងៃ ៕

To Top