ព័ត៌មានជាតិ

កិច្ចពិភាក្សាជាន់ខ្ពស់ ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ប្រព្រឹត្តិទៅប្រកប ដោយភាពស៊ីជម្រៅ

កិច្ចពិភាក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកបានបើកធ្វើនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៥ បានប្រព្រឹត្តិទៅប្រកបដោយភាពស្មោះត្រង់ស៊ីជម្រៅ។

លោក He Lifeng ប្រធានក្រុមភាគីចិន សម្រាប់កិច្ចសន្ទនាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក និងជាឧបនាយករដ្ឋមន្រ្តីចិន បានថ្លែងនៅក្នុង សន្និសីទសារព័ត៌មាន ដែលរៀបចំដោយគណៈប្រតិភូចិននៅយប់ថ្ងៃទី ១១ ខែឧសភា តាមម៉ោងក្នុងតំបន់ថា កិច្ចពិភាក្សាជាន់ ខ្ពស់ផ្នែក សេដ្ឋកិច្ច និង ពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក លើកនេះបានប្រព្រឹត្តិទៅ ប្រកបដោយភាពស្មោះត្រង់ ស៊ីជម្រៅនិងមានលក្ខណៈស្ថាបនា ភាគីទាំងពីរបានឈាន ដល់គំនិតឯកភាព ដ៏សំខាន់ ពោលគឺកិច្ចពិភាក្សាទទួលបានវឌ្ឍនភាពជាក់ស្តែង ។
ភាគីទាំងពីរបានឯកភាពគ្នា បង្កើតយន្តការពិគ្រោះពិភាក្សា ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងអាមេរិក។ ប្រទេសចិន និងសហរដ្ឋអាមេរិកនឹងកំណត់ ពីការងារលម្អិតក្នុងពេលឆាប់ៗ ហើយនឹងចេញសេចក្តីថ្លែងការណ៍ រួមស្តីពីកិច្ចពិភាក្សានៅថ្ងៃទី ១២ ខែឧសភានេះ។

ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១១ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក He Lifeng ប្រធានក្រុមភាគីចិន នៃកិច្ចពិភាក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក និងជាឧបនាយករដ្ឋមន្ត្រីចិន បានបើកធ្វើកិច្ចពិភាក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយលោក Scott Bessent រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក និងលោកJamieson Greerតំណាងពាណិជ្ជកម្មអាមេរិកនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរ មតិយោបល់យ៉ាងស្មោះត្រង់ ស៊ីជម្រៅ និងមានលក្ខណៈស្ថាបនាកម្មស្តី ពីការអនុវត្តគំនិតឯកភាពដ៏សំខាន់ នៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំ នៃប្រទេសទាំងពីរចិននិងសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១៧ ខែមករាឆ្នាំ២០២៥កន្លងទៅ ហើយបានឈានដល់គំនិតឯកភាពសំខាន់ៗមួយចំនួន ពោលគឺកិច្ចពិភាក្សានេះទទួលបានវឌ្ឍនភាពជាក់ស្តែង ។
  
លោក He Lifeng បានថ្លែងថា ប្រទេសចិន និងសហរដ្ឋអាមេរិកមានផលប្រយោជន៍រួមនិងលំហ កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ។ ការរក្សាបាននូវការអភិវឌ្ឍប្រកប ដោភាពរឹងមាំ ស្ថិរភាព និងនិរន្តរភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក វាសមស្របនឹងផលប្រយោជន៍ ជាមូលដ្ឋាននៃប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ហើយក៏មានអំណោយផល ដល់កំណើនសេដ្ឋកិច្ចពិភពលោកផងដែរ។ ភាគីទាំងពីរគួរតែស្វែងរកឱ្យស៊ីជម្រៅ នូវសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ជំរុញការអភិវឌ្ឍនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិកឱ្យ ទទួលបានការវិវឌ្ឍថ្មីឥតឈប់ឈរ ដើម្បីដាក់បញ្ចូលភាពប្រាកដប្រជា និង ស្ថិរភាពបន្ថែមទៀតទៅក្នុងសេដ្ឋកិច្ចពិភពលោក ។
ភាគីទាំងពីរចិន និង សហរដ្ឋអាមេរិក ក៏បានយល់ព្រមជាឯកច្ឆន្ទនូវ ការបង្កើតយន្តការពិគ្រោះពិភាក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីរក្សាការប្រាស្រ័យ ទាក់ទង ចំពោះកង្វល់រៀងៗខ្លួនក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ៕

To Top