បន្ទាយមានជ័យ: បុរស២នាក់ ទៅដាក់អង្គប់កណ្ដុរចៃដន្យមេឃភ្លៀងខ្លាំង ក៏នាំគ្នាឈប់ចតម៉ូតូជ្រកភ្លៀង តាមរោងចិញ្ចើមផ្លូវ (ខ្ទមស្រែ) ស្រាប់តែត្រូវរន្ទះបាញ់ស្លាប់ទាំងពីរនាក់តែម្ដង ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១៥:៤០នាទី ល្ងាចថ្ងៃទី 12 ខែឧសភាឆ្នាំ 2025 ស្ថិតក្នុងភូមិខ្លែងពណ៌ត្បូង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកស្វាយចេកបានឲ្យដឹងថា ១.អ៊ឹម សុវណ្ណា ភេទប្រុស អាយុ ៣៨ឆ្នាំ
២.អ៊ឹម វ៉ាន់ឈី ភេទប្រុស អាយុ៣៥ឆ្នាំ ទាំង២នាក់រស់នៅភូមិកំណប់ជាមួយគ្នា, ឃុំស្លក្រាម. ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ពួកគេមានមុខរបរជាកសិករ ទំនេរពីការងាយ ដើរចាប់កណ្តុរលក់។
យោងការសួរបំភ្លឺពីសាក្សីបានឃើញហេតុការណ៍ឈ្មោះ អឿន សុផាន់ណា ភេទស្រី អាយុ ៣៤ឆ្នាំរស់នៅភូមិខ្លែងពណ៍ត្បូង ឃុំស្លក្រាម. ស្វាយចេកខេត្តបន្ទាយមានជ័យ បានរាយការណ៍ឲ្យដឹងថា នៅចន្លោះម៉ោង១៥. ៤០នាទីដល់ម៉ោង១៦. ១៥មានមនុស្សប្រុស០២នាក់បាន ជិះម៉ូតូទៅដាក់ អន្ទាក់កណ្តុរ ហើយក៍បាន ឈប់ជ្រកភ្លៀង នៅក្រោមខ្ទមក្បែរ ផ្លូវជាតិលេខ៥៦ ជនរងគ្រោះទាំងពីរបានឈប់ម៉ូតូរួចចូលច្រកភ្លៀងក្នុងខ្ទមក្បែរមួយផ្លូវ ភ្លាមនោះមានផ្លេកបន្ទោរ ហើយពួកគេក៏ត្រូវរន្ទះបាញ់បណ្តាល ឲ្យដួលនិងស្លាបើភ្លាមៗតែម្ដង។
បច្ចុប្បន្នទាំងកម្លាំងនគរបាល មេភូមិ បានត្រួតពិនិត្យ ទីតាំងកើតហេតុ និងស្រាវជ្រាវរកសាច់ញាតិ របស់ជនរងគ្រោះទាំង២នាក់ ឲ្យមកទទួលសពយកទៅធ្វើបុណ្យ តាមប្រពៃណីហើយ៕
