កំពង់ស្ពឺ: គោយន្តកន្ត្រៃយ ដឹកកម្មកររេចង្កូត ក្រឡាប់ធ្លាក់ ផ្លូវបណ្តាលឲ្យមនុស្សម្នាក់ ស្លាប់និង១៥នាក់ទៀត រងរបួសធ្ងន់ស្រាល់ នៅលើផ្លូវក្រាលកៅស៊ូ ត្រងចំណុចអូរថ្មដំរី ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឱ្យមានកាលភ្ញាក់ផ្អើល កាលពីល្ងាចថ្ងៃទី១២ខែឧសភាឆ្នាំ២០២៥។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅមុនកើតហេតុគេងឃើញគោយន្តមួយគ្រឿង ម៉ាកគូប៊ូតា ពណ៌ក្រហម សណ្តោងរឺម៉ក (ដឹកកម្មករបេះផ្លែស្វាយចំនួន១៦នាក់ ស្រី១០នាក់ ) បើកបរដោយឈ្មោះ ងួន ទិទិ ភេទប្រុស អាយុ២៣ឆ្នាំ(របួយស្រាល) រស់នៅភូមិសហគម៍ខាងលិច ឃុំភក្កី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

បើកបរមកពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចខាងលើ បានរេចង្កូតមកខាងស្តាំដៃធ្លាក់ផ្លូវដោយខ្លួនឯង បណ្តាលឲ្យគ្រោះថ្នាក់ស្លាប់មនុស្សស្រីម្នាក់ (ឈ្មោះ កងធា)នៅកន្លែងកើតហេតុ របួសសរុប១៥នាក់ស្រី១០នាក់
របួសធ្ងន់មនុស្ស៥នាក់ ក្នុងនោះ ស្រី៤នាក់ មាន។
១-ឈ្មោះ សាយ មករា ភេទ ស្រី អាយុ២៤ឆ្នាំ របួសធ្ងន់
២-ឈ្មោះឈួន កាន ភេទ ស្រី អាយុ៤៤ឆ្នាំ របួសធ្ងន់
៣-ឈ្មោះសំ ថាវ ភេទ ស្រី អាយុ៥៦ឆ្នាំ របួសធ្ងន់
៤-ឈ្មោះសន សារិ ភេទ ប្រុស អាយុ ១៨ឆ្នាំ របួសធ្ងន់
៥-ឈ្មោះកង ផៃ ភេទ ស្រី អាយុ៦៣ឆ្នាំរបួសធ្ងន់។
សមត្ថកិច្ចបានបន្តទៀតថារងរបួសស្រាលមនុស្ស១១នាក់ ក្នុងនោះស្រី៦នាក់
១-ឈ្មោះ ញិប និមល ភេទ ស្រី អាយុ៣០ឆ្នាំ របួសស្រាល
២-ឈ្មោះសែម ធីតា ភេទ ស្រី អាយុ២៦ឆ្នាំ របួសស្រាល
៣-ឈ្មោះវ៉ាត ចិន ភេទប្រុស អាយុ៣២ឆ្នាំ របួសស្រាល
៤-ឈ្មោះនួន នៅ ភេទប្រុស អាយុ៤៧ឆ្នាំ របួសស្រាល
៥-ឈ្មោះ រ៉ង ដារ៉ូ ភេទប្រុស អាយុ០៣ឆ្នាំ របួសស្រាល
៦-ឈ្មោះងួន ឆៃរ៉ុង ភេទប្រុស អាយុ៣៧ឆ្នាំ របួសស្រាល
៧-ឈ្មោះកង កាន់ ភេទស្រី អាយុ៤៧ឆ្នាំ របួសស្រាល
៨-ឈ្មោះសយ ពិសិត ភេទប្រុស អាយុ១៦ឆ្នាំ របួសស្រាល
៩-ឈ្មោះ គាំ ស៊ីម ភេទស្រី អាយុ៥២ឆ្នាំ របួសស្រាល១០-ឈ្មោះ យ៉ត ធីម ភេទ ស្រី អាយុ៤៥ឆ្នាំ របួសស្រាល
ទាំង១៦នាក់ខាងលើ រស់នៅភូមិសហគមន៍ ឃុំភក្កីស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្រោយកើតហេតុមន្ត្រី ជំនាញបានហៅរថយន្តសាមុយ ដឹកជនរងគ្រោះ យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យត្រពាំងក្រឡឹង។
វត្ថុតាងគោយន្តកន្ត្រៃយ បានយកមករក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលចំបក់ ចាចាត់ការតាមនីតិវិធ៕
ដោយ:សុខ សុភ័ណ្ឌ រូបថតសមត្ថកិច្ច

