ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន អញ្ជើញពិនិត្យវឌ្ឍនភាព ការសាងសង់អគារទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន អនុប្រធានទី១ ក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញពិនិត្យវឌ្ឍនភាព ការសាងសង់អគារទីស្នាក់ការគណបក្សស្រុកសាមគ្គីមានជ័យ ដែលសាងសង់លើផ្ទៃដីទំហំ ៥ ០៧៧ម៉ែត្រក្រឡា។

អគារទីស្នាក់ការគណបក្ស ដែលកំពុងសាងសង់នេះមានបណ្តោយ ៣២ម៉ែត្រ និងទទឹង ១៣ម៉ែត្រ កម្ពស់ ៩,៩៧ម៉ែត្រ មានវឌ្ឍនភាពការដ្ឋានប្រមាណ ៨៥% ហើយដែលនឹងត្រូវបញ្ចប់ក្នុងចុងឆ្នាំ ២០២៥ ខាងមុខនេះ ដើម្បីដាក់ឱ្យប្រើប្រាស់សម្រាប់ពិធីប្រជុំពង្រឹងការងារគណបក្ស និងជំនួបធំៗផងដែរ។

ក្នុងឱកាសនៃការអញ្ជើញចុះត្រួតពិនិត្យនោះ​ លោក ឆាយ ឫទ្ធិសែន ក៏បានណែនាំដល់អ្នកម៉ៅការសាងសង់ ឱ្យត្រួតពិនិត្យបច្ចេកទេសសាងសង់ ឱ្យបានត្រឹមត្រូវ និងត្រូវពន្លឿនការសាងសង់ ឱ្យបានឆាប់រួចរាល់ដើម្បីប្រគល់ជូនគណបក្សស្រុក អាចបំពេញការងារបម្រើដល់ប្រយោជន៍ គណបក្សប្រជាជនកម្ពុជា៕

To Top