ព័ត៌មានជាតិ

ប្រធានមន្ទីរសាធារណការ ខេត្តកណ្ដាល ចាត់តាំងក្រុមការងារ ចុះពិនិត្យ និងជួសជុលបន្ទាន់ ចំណុចចំណតរថយន្តក្រុង មុខវត្តព្រែកសំរោង

កណ្ដាល៖លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាលនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ បានទទួលសារសំណូមពរ របស់ប្រជាពលរដ្ឋក្រុងតាខ្មៅ ដែលបានស្នើសុំឲ្យជួយចុះពិនិត្យ និងជួសជុលផ្លូវ នៅចំណុចចំណតរថយន្តក្រុង មុខវត្តព្រែកសំរោង។

ផ្ទាំងពាណិជ្ជកម្ម

ដោយបានទទួលសារសំណូមពរ បន្នាន់បែបនេះ លោកប្រធានមន្ទីរ បានចាត់តាំងក្រុមការងារ ចុះពិនិត្យ និងជួសជុលចាក់កៅស៊ូភ្លាមៗ ហើយក៏បាន សំរេចស្អាតរួចរាល់នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ៕

To Top