ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ទៅព្រោះស្រូវនៅស្រែ ត្រូវរន្ទះបាញ់ស្លាប់

ភ្នំពេញ ៖ ភ្លៀងធ្លាក់ខ្យល់កន្ត្រាក់លាយឡំរន្ទះបាញ់ បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់ស្លាប់ ក្នុងពេលរូបគាត់ទៅព្រោះស្រូវ នៅចំណុចវាលស្រែទួលតាប៉ាល់ ស្ថិតនៅខាងលិចភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបងកាលពីរសៀលថ្ងៃ១៥ ឧសភា ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភូ ផុត ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ត្រូវបានរន្ទះបាញ់ស្លាប់នៅកន្លែងកើតហេតុ ។

បើតាមការបំភ្លឺពីគ្រួសារជនរងគ្រោះ បុរសវ័យចំណាស់នេះបានទៅព្រោះស្រូវ នៅចំណុចហេតុខាងលើត្រូវបានរន្ទះបាញ់ បាញ់ស្លាប់នៅហ្នឹងកន្លែងតែម្តង ។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកមោងឫស្សីបានចុះធ្វើការត្រួតពិនិត្យ និងធ្វើកំណត់ហេតុ រួចបានប្រគល់សាកសពជនរងគ្រោះ ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

To Top