ព័ត៌មានជាតិ

លោក នេត្រ ភក្រ្តាអញ្ជើញជា កិត្តិយសពិធីសន្និសីទ សារព័ត៌មានផ្សព្វផ្សាយ វឌ្ឍនភាពបេសកកម្ម “ជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអ៊ឺរ៉ុប”

ភ្នំពេញ៖នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញជាកិត្តិយស ចូលរួមសន្និសីទ សារព័ត៌មានផ្សព្វផ្សាយ វឌ្ឍនភាពបេសកកម្ម “ជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប” ប្រមូលថវិកាជូនមន្ទីរពេទ្យ គន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ (CYCLING FOR CAMBODIAN CHILDREN FROM CAMBODIA-EU) ដោយ លោក ទីវ តារារិទ្ធិ នៅក្នុងសាលសាវនាការវាំងឈើនៃទីស្តីការក្រសួងព័ត៌មាន ។
សន្និសីទនេះ បង្ហាញការធ្វើបច្ចុប្បន្នភាព ចុងក្រោយពីសកម្មភាពជិះកង់លើកដំបូងរបស់ លោក ទីវ តារារិទ្ធិ ទៅកាន់ទ្វីបអឺរ៉ុប ក្នុងគោលបំណង រៃអង្គាសថវិកាជូនមន្ទីរពេទ្យ គន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលលោកបានចេញដំណើរកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងនោះ លោក ទី តារារិទ្ធិ នឹងបង្ហាញពីបទពិសោធ និងបញ្ហាប្រឈម ដែលបានជួបប្រទះ ក្នុងដំណើរបេសកកម្ម សប្បុរសធម៌ដើម្បីកុមារកម្ពុជា នៅលើតម្រាយផ្លូវ២ម៉ឺនគីឡូម៉ែត្រ ឆ្លងកាត់ប្រមាណជា១៥ប្រទេស ។

មន្ទីរពេទ្យកុមារអង្គរ និង មន្ទីរពេទ្យគន្ធបុប្ផា បានបើកបម្រើ ការព្យាបាលកុមារកម្ពុជាអស់រយៈពេលជាង ២៥ ឆ្នាំមក ហើយដោយបានជួយ សង្គ្រោះជីវិតកុមាររាប់លាននាក់ ។ លោក ទីវ តារារិទ្ធ ដែលជាយុវជនខ្មែរ ដ៏មានមោទនភាព មួយរូប លោកបានបង្ហាញពីចំណង់ចំណូលចិត្តរបស់ លោកក្នុងការធ្វើដំណើរផ្សងព្រេង។
អស់រយៈពេល ២៥ ឆ្នាំ កន្លងមកនេះ ស្ថាប័នទាំងនេះបានផ្តល់នូវសេវាកម្ម និង ការព្យាបាលជម្ងឺដោយឥតគិតថ្លៃយ៉ាងខ្ជាប់ខ្ជួនដល់កុមារ កម្ពុជារាប់លាននាក់។ ដើម្បីផ្តល់នូវការដឹងឺគុណដ៏ធំធេង ចំពោះមន្ទីរពេទ្យកុមារទាំងពីរ តារារិទ្ធ បានចាប់ផ្តើមការធ្វើ ដំណើរដោយជិះកង់ផ្សងព្រេង ពីប្រទេសកម្ពុជាទៅកាន់ ប្រទេសនានានៅតំបន់អាស៊ី ឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប និងទ្វីប អាហ្វ្រិច។ គោលដៅរបស់គាត់៖ គឺដើម្បីរៃអង្គាសប្រាក់ឲ្យ បានចំនួន ២៥០០០០ ដុល្លារអាមេរិក សម្រាប់ជួយដល់ កុមារកម្ពុជាជាច្រើននៅក្នុងមន្ទីពេទ្យទាំងពីរ។

To Top