ព័ត៌មានជាតិ

SHANGHAI BAOYE បើកការដ្ឋានសាងសង់គម្រោងខ្សែសង្វាក់ផលិតកម្មថ្មីទីពីរ នៃរោងចក្រផលិតកំប៉ុងរបស់ BAOSTEEL CAN MAKING 

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុន  BAOSTEEL CAN MAKING (CAMBODIA)បានប្រារព្ធពិធីបើកការដ្ឋានសាងសង់គម្រោងខ្សែសង្វាក់ផលិតកម្មថ្មីទីពីរនៃរោងចក្រផលិតកំប៉ុង,ដែលក្រុមហ៊ុន SHANGHAI BAOYE (CAMBODIA) CO.,LTD.ជាក្រុមហ៊ុនទទួលម៉ៅការសាងសង់គម្រោងនេះ។

 លោក Liu Gang ជាអនុប្រធាន និងជាអគ្គនាយកនៃនាយកដ្ឋានធុរកិច្ចក្រៅប្រទេសក្រុមហ៊ុន BAOSTEEL CAN MAKING, លោក Chen Bin អគ្គនាយកក្រុមហ៊ុន Road & Sea China Construction Consulting, លោក Xie Hongjun អគ្គវិស្វករក្រុមហ៊ុនShanghai Baoye International Engineering និងជាអគ្គនាយកក្រុមហ៊ុន SHANGHAI BAOYE (CAMBODIA) ព្រមទាំងអ្នកតំណាងអង្គភាពដែលចូលរួមសាងសង់ជាច្រើនរូបផ្សេងទៀត បានអញ្ជើញចូលរួមពិធីបើកការដ្ឋាននេះ។

ចាប់តាំងពីឈ្នះការដេញថ្លៃមក ក្រុមហ៊ុន SHANGHAI BAOYE (CAMBODIA)បានរៀបចំធនធានដែលមានគុណភាពខ្ពស់ ហើយបានចាត់ចែង និងអនុវត្តការងារត្រៀមផ្សេងៗយ៉ាងប្រុងប្រយ័ត្នក្នុងដំណាក់កាលដំបូងនៃគម្រោង ដើម្បីជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការសាងសង់គម្រោង។ 

នៅដំណាក់កាលសាងសង់ជាបន្តបន្ទាប់ ក្រុមការងារគ្រប់គ្រងការសាងសង់គម្រោង នឹងប្រកាន់ខ្ជាប់គោលការណ៍ កសាងគម្រោងដែលមានគុណភាពខ្ពស់ បង្កើតមូលដ្ឋានគ្រឹះយូរអង្វែង ក្នុងការអនុវត្តបេសកកម្មរបស់ខ្លួន។ក្រុមហ៊ុន SHANGHAI BAOYE (CAMBODIA) នឹងជំនះការលំបាកហើយឈានឆ្ពោះទៅមុខ ខិតខំប្រឹងប្រែងពន្លឿនវឌ្ឍភាពឱ្យ អស់ ពី កម្លាំងកាយចិត្ត ធានាថាចំណុចគន្លឹះនានានៃគម្រោងអាចបញ្ចប់ទៅបានទាន់ពេលវេលា ដើម្បីក្រុមហ៊ុន SHANGHAI BAOYE (CAMBODIA) ធ្វើវិភាគទានជាកម្លាំងដល់ការអភិវឌ្ឍន៍ទីផ្សារនៅអាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន BAOSTEEL CAN MAKING។

គម្រោងនេះ មានទីតាំងស្ថិតនៅសួនឧស្សាហកម្មកាណាឌីយ៉ាខេត្តកំពង់ស្ពឺ ដែលមានផ្ទៃដីសាងសង់សរុប 14,336  ម៉ែត្រការ៉េ ក្នុងនោះរួមមាន ឃ្លាំងថ្មីទំហំ 12,580 ម៉ែត្រការ៉េ និងបន្ទប់បរិក្ខារជំនួយដែលនៅសល់ផ្សេងៗទៀត ដែលមានទំហំសរុប 1,756 ម៉ែត្រការ៉េ។

To Top