ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ជំរុញឱ្យមានការចាក់វ៉ាក់សាំង កូវីដ-១៩ ដើម្បីបង្ការជាមុនសំដៅ ធានាភាពស៊ាំសហគមន៍

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានជំរុញឱ្យមានការចាក់វ៉ាក់សាំងកូវីដ-១៩ រំលឹកដល់ប្រជាជន អាយុចាប់ពី ១២ឆ្នាំឡើង ដើម្បីបង្ការជាមុនសំដៅ ធានាភាពស៊ាំសហគមន៍ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្នាំ២០២៥។

នេះបើយោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ឧសភា ផ្ញើលិខិតជូននាយកមន្ទីរពេទ្យជាតិ និងប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងផ្នែកពាក់ព័ន្ធ។

លិខិតរបស់ក្រសួងសុខាភិបា លបានបញ្ជាក់ថា ដោយរកឃើញមានការឆ្លង ដោយកន្លែងនៃជំងឺកូវីដ-១៩ ថ្មី (JN.1 lineages) (Covid-19 Omicron) កន្លងមក។

ដូចនេះដើម្បីបង្ការជាមុនសំដៅធានា ភាពស៊ាំសហគមន៍ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ថ្មី ក្រសួងសុខាភិបាល សូមណែនាំដល់ នាយកមន្ទីរពេទ្យជាតិ និងប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ រំលឹកដល់ប្រជាជន អាយុចាប់ពី១២ឆ្នាំឡើង រាល់៦ខែម្តងតាមយុទ្ធសាស្ត្រ នៃការចាក់រំលឹកវ៉ាក់សាំងកូវីដ-១៩ ជាពិសេសសូមលើកទឹកចិត្ត មកទទួលវ៉ាក់សាំងដើម្បីការពារជំងឺកូវីដ-១៩ ថ្មី សម្រាប់ជនវ័យចាស់ ជនចាស់ជរា អ្នកមានជំងឺរ៉ាំរ៉ៃ និងមានភាពស៊ាំថយចុះជាដើម ដូចខាងក្រោម៖

១. ផ្តល់វ៉ាក់សាំងកូវីដ-១៩ ជាប្រចាំនៅគ្រប់មូលដ្ឋាន សុខាភិបាលសាធារណៈរួមមានមន្ទីរពេទ្យជាតិ និងមណ្ឌលសុខភាព។

២. ផ្តល់វ៉ាក់សាំងកូវីដ-១៩ ដោយរួមបញ្ចូលជាមួយសកម្មភាព ចុះផ្តល់សេវាសុខភាពមូលដ្ឋាន៕

To Top