ព័ត៌មានជាតិ

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន GTVC ចេញជួយយកស្ត្រីម្នាក់ពីកោះរ៉ុងទាំងយប់ ដើម្បីមកជួយសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយមានអាការៈធ្លាក់ឈាមធ្ងន់ធ្ងរ

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានបន្តធ្វើសកម្មភាពមនុស្សធម៍ តាមរយៈការបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC មួយគ្រឿង ចេញទៅក្រុងកោះរ៉ុង ទាំងយប់ ពោលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ដើម្បីជួយសង្គ្រោះស្ត្រីម្នាក់ ជាប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត ដែលមានអាការៈធ្លាក់ឈាមធ្ងន់ធ្ងរ ដោយសារមានផ្ទៃពោះចំនួន ៥ខែ ដើម្បីនាំបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត។

ប្រជាពលរដ្ឋរូបនេះឈ្មោះ ណន យ៉ារី អាយុ ៣៧ឆ្នាំ រស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ប្រជាពលរដ្ឋខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

To Top