ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការងារ ៖ បងប្អូនកម្មកររោងចក្រ គល័រ អាចទៅធ្វើការនៅទីតាំងថ្មី និងទទួលយកដំណោះស្រាយ ដោយទូទាត់ជាអត្ថប្រយោជន៍ ពីរោងចក្រសម្រាប់ បងប្អូន ដែលមិនចង់ទៅទីតាំងថ្មី

ភ្នំពេញ ៖ អ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា សម្រាប់ករណីនៃការប្តូរទីតាំងរបស់រោងចក្រគល័រ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្របសម្រួល ផ្តល់ជម្រើសចំនួន២ ជូនបងប្អូនកម្មករគឺ ទី១.ភាគីរោងចក្រ នៅតែបន្តទទួលយកបងប្អូន ដែលព្រមទៅធ្វើការនៅទីតាំងថ្មី ដែលនៅស្រុកបាទីខេត្តតាកែវ ដែលមានចម្ងាយប្រមាណ៤០គីឡូ ពីទីតាំងបច្ចុប្បន្នដែលរោងចក្រ មានភាពទំនើប និងទីតាំងទូលាយជាង ដែលផ្តល់ផាសុភាព ជូនបងប្អូនកម្មករ និងទី២. ភាគីរោងចក្របានព្រមព្រៀង គិតគូរអត្ថប្រយោជន៍ ជូនកម្មករ ដែលមិនចង់ប្តូរទៅទីតាំងថ្មី ស្របតាមច្បាប់ មិនឱ្យបងប្អូនបាត់ប្រយោជន៍នោះឡើយ។

សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការជូនរាជរដ្ឋាភិបាល បានចុះដោះស្រាយផ្ទាល់ នៅរោងចក្រគល័រ ដែលមានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ តាំងពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញ ដោយយកចិត្តទុកដាក់បំផុត និងឈរលើគោលការណ៍ រក្សាឱ្យបានប្រយោជន៍ជូនកម្មករ របស់យើង និងរក្សាអ្នកវិនិយោគដដែលដើម្បីបន្តបង្កើតការងារ ជូនកម្មករ ដែលស្របទៅតាមច្បាប់ស្តីពីការងារ ។ នេះបើតាមការបញ្ជាក់ពី អ្នកនាំពាក្យដដែលរូបនេះ ៕

To Top