ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើរពុករលួយ (ACU) នៅថ្ងៃ២០ ឧសភានេះ បានបញ្ជូនបុរសជាសន្តិសុខផ្សារទួលពង្រ២រូបទៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីពួកគេបានដើរប្រមូលលុយពីអ្នកលក់ដូរ តាមបណ្ដោយផ្លូវមុខរោងចក្រ ហុង វ័ន ស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមទី១ ខណ្ឌពោធិ៍សែនជ័យ ក្នុងម្នាក់ៗ ចាប់ពី ១៥ដុល្លារ ទៅ៣០ដុល្លារ ជារៀងរាល់ខែ។

ពួកគេទាំង២រូបត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ឃាត់ខ្លួននៅពេលកំពុងដើរប្រមូលលុយពីអ្នកលក់ដូរ នៅតាមបណ្ដោយផ្លូវមុខរោងចក្រ ហុង វ័ន ៕
