កណ្ដាល៖ លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញបច្ចេកទេស និងសាធារណការចុះពិនិត្យស្ថានភាពផ្លូវ៣កន្លែង ក្នុងភូមិសាស្រ្តខេត្តកណ្ដាល។
ផ្លូវទាំងនោះរួមមាន៖
១. ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយរថយន្ត ពាក់ស្លាកលេខ ព្រះសីហនុ 3A-3317 បុកសួនច្បារពុះចែកទ្រូងផ្លូវនិងផ្លាកសញ្ញាចរាចរណ៍ តាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី 2 កែងផ្លូវជាតិលេខ 2 ដើម្បីធ្វើការវាយតម្លៃការខូចខាត និងជួសជុលឡើងវិញ។



២. ចុះពិនិត្យទឹកដក់ លើកំណត់ផ្លូវជាតិលេខ 21 អា ក្រោមស្ពានព្រែកសំរោង និងធ្វើការកាយរំដោះទឹក។


៣. ចុះពិនិត្យស្ថានភាពផ្លូវបេតុង ភ្ជាប់ក្បាលស្ពានស្ទឹងជ្រៅ ដែលរងការខូចខាត ដើម្បីវាយតម្លៃការជួសជុលឡើងវិញ សម្រួលដល់ការធ្វើចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ៕

