ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួង​ សុខាភិបាល បេ្តជ្ញាកំចាត់ជំងឺរបេង​នៅកម្ពុជា និងនៅសកលលោក

ភ្នំពេញ ៖ ក្នុងជំនួបជាមួយលោកស្រី ឡូ ស៊ីការឌីទាវ នាយិកាប្រតិបត្តិ នៃអង្គការ Stop TB Partnership អំពីកិច្ចសហប្រតិបត្ដិការ ជាមួយភាគីដៃគូ នៅក្នុងប្រទេសកម្ពុជា ជាពិសេសកម្មវិធីជាតិកំចាត់ជំងឺរបេង នៅក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃ២៣ ឧសភា លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាលកម្ពុជាបានបេ្តជ្ញាចិត្តរួមគ្នា កំចាត់ជំងឺរបេងនៅកម្ពុជា និងនៅលើសកលលោក។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការ The Stop TB Partnership ដែលបានឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាលកម្ពុជាកន្លងមក ជាពិសេសកម្មវិធីជាតិប្រយុទ្ធនឹងជំងឺរបេង។

លោកស្រីនាយិកាប្រតិបត្តិនៃអង្គការ The Stop TB Partnership បានសំដែងការរីករាយដោយបានទទួលជួបដោយផ្ទាល់ជាមួយសាស្រ្តាចារ្យរដ្ឋមន្រ្តី ជាពិសេសបានសម្តែងចំពោះមុខផ្ទាល់ នូវការដឹងគុណជាអនេកអំពី The Stop TB Partnership ចំពោះការការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ជាមួយកិច្ចសហការស្អិតរមួតជាច្រើនឆ្នាំក្នុងការប្រយុទ្ធប្រឆាំងរោគរបេង រួមគ្នា រហូតបាននាំកម្ពុជាទៅជាប្រទេសគំរូមួយលើឆាកអន្តរជាតិ៕

To Top