ព័ត៌មានជាតិ

គណៈប្រតិភូសភា​ សម្ព័ន្ឋសហជីពជាតិកម្ពុជា ចេញដំណើរទៅបំពេញទស្សនៈកិច្ច​ នៅសាធារណៈរដ្ឋប្រជាមានិចិន

ភ្នំពេញ:តបតាមការអញ្ជើញរបស់ សហព័ន្ឋសហជីពទូទាំងប្រទេសចិន(ACFTU) គណៈប្រតិភូសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា-(NACC)ដែលមានសមាជិក៣០រូប ដឹកនាំដោយលោក សោម អូន រដ្ឋលេខាធិការ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវ: និងជាប្រធានកិត្តិយសសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា​ កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ដើម្បីទៅបំពេញទស្សនៈកិច្ចការងាររយៈពេល១សប្តាយ៍ នៅសាធារណៈរដ្ឋប្រជាមានិតចិន។ លោក សោម អូន បានមានមានប្រសាសន៍ថាថា ក្នុងអំឡុងពេលទស្សនៈកិច្ច៧ថ្ងៃនេះ គណៈប្រតិភូរបស់លោក នឹងអញ្ជើញចូលរួមក្នុងសកម្មភាពសិក្ខាសាលា បោះជំរុំកម្មករ រៀបចំដោយសហព័ន្ឋសហជីព​ ទូទាំងប្រទេសចិន នៅរដ្ឋធានីប៉េកាំង និងខេត្តជើជាំង ក្នុងគោលបំណងដើម្បីលើកកម្ពស់ការកសាងសហគមន៍កម្ពុជា-ចិនគ្រប់រដូវកាលជាមួយនឹងអនាគតរួមគ្នាក្នុង យុគសម័យថ្មី ក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍រួមរបស់កម្មករ និងការកសាងសមត្ថភាពរបស់សហជីព និងលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងស្វែងយល់ពីប្រពៃណី វប្បធម៌ សេដ្ឋកិច្ចសង្គម វាងសហជីព និង ប្រជាជននៃប្រទេសទាំងពីរ។  លោក សោម អូន គូសបញ្ជាក់ថា “ខ្ញុំពិតជាមានកិត្តិយស ដែលបានដឹកនាំគណប្រតិភូថ្នាក់ដឹកនាំសហជីពក្នុងកំរិតថ្នាក់ជាតិ ដែលមានចំនួនច្រើនជាជាលើកទី២ មកបំពេញ ទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ដែលលើកទី១នៅក្នុង មេសា ឆ្នាំ២០១៨ កន្លងទៅ”។ ដំណើរទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍លើកនេះ ពិតជាមានសារ:សំខាន់ណាស់​ សំរាប់ភាគីសហជីពប្រទេសទាំងពីរ ដើម្បីបន្តពង្រឹងពង្រីក នូវទំនាក់ទំនងទ្វេរភាគី ជាពៃណី សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និង រៀនសូត្រ នូវបទ ពិសោធន៏ ល្អៗពីគ្នាទៅវិញទៅមក ជាពិសេសភាគីសហជីពកម្ពុជា និងទទួលបាន នូវបទពិសោធន៍ដ៏សំបូរបែបពី មិត្តចិន។ លោក សោម អូន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលសាធារណ:រដ្ឋប្រជាមានិតចិន ដែលតែងតែជួយគាំទ្រដល់កម្ពុជាទាំងនយោបាយ  បច្ចកទេស សម្ភារ: ថវិកា និងបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា​​ ឲ្យរីកចម្រើនគ្រប់វិស័យ។ តាមកម្មវិធីដែលបានគ្រោងទុក គណៈប្រតិភូនៃសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា(NACC) នឹងធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញ​ នៅយប់ថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២៥នេះតាមជើងហោះហើរ​ CA745៕

In

To Top