ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួន អតីតអ្នកឧកញ៉ា ហេង សិទ្ធី ក្នុងពន្ធនាគារ

ភ្នំពេញ៖ បន្ទាប់ពីបញ្ជូនពីរុស្ស៊ីមកដល់កម្ពុជា ប្រហែលជា៥ទៅ៦ម៉ោង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួន អតីតអ្នកឧកញ៉ា ហេង សិទ្ធី នៅពន្ធនាគារព្រៃស ក្រោមបទគំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោសដែលបានប្រព្រឹត្តកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា អតីតឧកញ្ញា ហេង សិទ្ធី ត្រូវបានបញ្ជូនពីបហរទេសរុស្ស៊ីមកដល់កម្ពុជាហើយ នៅព្រឹក​ថ្ងៃទី២៥​ ខែឧសភា​ ឆ្នាំ២០២៥នេះ៕

To Top