ព័ត៌មានជាតិ

លោក ឃួង ស្រេង ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យលូប្រឡាយ ក្នុងខណ្ឌចំនួន៥ ដើម្បីរិះរកមធ្យោយ ក្នុងការបញ្ជៀសការជនលិច

ភ្នំពេញ៖​​ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ពេញមួយព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំអាជ្ញាធរខណ្ឌ និងមន្ត្រីជំនាញ នៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ត្រីជំនាញនៃមន្ទីរជំនាញ ចុះពិនិត្យមើលលូ ប្រឡាយ ក្នុងមូលដ្ឋានខណ្ឌចំនួន៥ មានខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ ខណ្ឌកំបូល ខណ្ឌមានជ័យ និងខណ្ឌដង្កោ ដើម្បីរិះរកមធ្យោយ ក្នុងការបញ្ជៀសការជនលិច ដោយជំនន់ទឹកភ្លៀង នារដូវវស្សានេះ។

ក្នុងនោះលោក ឃួង ស្រេង បានចុះពិនិត្យមើលប្រឡាយ អបផ្លូវរទេះភ្លើងផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រ សង្កាត់ចោមចៅទី៣ ពិនិត្យមើលប្រឡាយអូលែ ក្នុងវីទ្យាល័យជម្ពូវ័ន ខណ្ឌពោធីសែនជ័យ ប្រឡាយទួលពង្រ និងពិនិត្យមើលការជីកស្តារប្រឡាយ ភូមិម័លនៅក្នុងភូមិសាស្រ្ត ខណ្ឌដង្កោនិង ខណ្ឌមានជ័យ។

យោងតាមមលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងការចុះពិនិត្យមើលលូ ប្រឡាយខាងលើនេះ ត្រូវបានអភិបាលរាជធានី​ភ្នំពេញ បានជំរុញឱ្យ អាជ្ញាធរខណ្ឌ​ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាយប្រឡាយអូលែ ក្នុងវីទ្យាល័យជម្ពូវ័ន ខណ្ឌពោធីសែនជ័យ ជាមួយនិងការដាក់លូប្រអប់ទំហំ៦ម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅផ្លូវជាតិលេខ៣ ឱ្យបន្តហូទៅប្រឡាយទួលពង្រ ដើម្បីពន្លឿនទឹកឱ្យហូបានលឿន ពីផ្លូវជាតិលេខ៤ និងទី២ រកវិធីរំដោះទឹកពីផ្លូវជាតិលេខ៣ ភ្ជាប់ទៅប្រឡាយទួលពង្រដែរ។

បន្ថែមពីនេះទៀត លោក ឃួង ស្រេង នូវបានជំរុញឱ្យ អាជ្ញាធរខណ្ឌពាក់ព័ន្ធ និងមន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជីកស្តារប្រឡាយភូមិម័ល នៅក្នុងភូមិសាស្រ្ត ខណ្ឌដង្កោ និងខណ្ឌមានជ័យ ដែលស្ថិតក្នុងគម្រោងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក របស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រសើរឡើង នូវការជន់លិចនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដោយជីកឱ្យបានជ្រៅពី៥ទៅ៦ម៉ែត្រ ក្នុងប្រវែងប្រឡាយ ជិត៣គីឡូម៉ែត្រនេះ៕

To Top