ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈស្តីពី ការងារចាក់ដីបន្ថែមជើងទេរ ផ្លូវបេតុងចូល ចំនួន 14 កន្លែង ប្រវែងសរុប ចំនួន 314m នៅអនុស្ថានីយអគ្គិសនីមុខកំពូល (GS59) ជូននាយកដ្ឋានបញ្ជូនអគ្គិសនី (ក្រៅផែនការឆ្នាំ) (លើកទី 2) ។
អគ្គិសនីកម្ពុជា បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់ លក់នៅអង្គភាពលទ្ធកម្ម ដែលមានអាសយដ្ឋាន ៖ អគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ចាប់ពីថ្ងៃទី 27 ខែ ឧសភា ឆ្នាំ 2025 តទៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទទំនាក់ទំនងលេខ៖ 092 65 23 57 និង Website: www.edc.com.kh) ។
ឯកសារពិគ្រោះថ្លៃ ដែលបានបំពេញរួច ត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម យ៉ាងយូរបំផុតត្រឹម ថ្ងៃទី 03 ខែ មិថុនា ឆ្នាំ 2025 វេលាម៉ោង 11:00 នាទី ។
ការបើកសំណើពិគ្រោះថ្លៃនឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្មតាមអាសយដ្ឋានខាងលើវេលាម៉ោង 15:00 នាទី ថ្ងៃទី 03 ខែ មិថុនា ឆ្នាំ 2025 ។
ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬ មានប្រភពតែមួយ អាចដាក់សំណើពិគ្រោះថ្លៃបានតែមួយគត់ ។
ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បី ទិញ ឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ ៕

