ព័ត៌មានជាតិ

ការដោះស្រាយសំណើ របស់បងប្អូននៅក្រុមហ៊ុន ដាប់​ប៊ែលយូភី ស្ព័ត នៅខេត្តស្វាយរៀង ឈានទៅរកភាពវិជ្ជមាន និងឈានទៅ ធ្វើការដូចប្រក្រតីវិញ ក្រោមការសម្របសម្រួល របស់ក្រសួងការងារ

ភ្នំពេញ ៖ ក្រោមការយកចិត្តទុកដាក់ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មន្ទីរក.ប. ស្វាយរៀង និងអ្នកជំនាញជំនាញតាំងពីព្រឹកមិញនេះ បានចុះទៅដោះស្រាយ និងសម្របសម្រួលសំណើ របស់បងប្អូនកម្មករនិយោជិត និងភាគីពាក់ព័ន្ធនៅក្រុមហ៊ុន ដាប់ប៊ែលយូភី ស្ព័ត (ខេមបូឌា) ឯ. ក ស្ថិតនៅខេត្តស្វាយរៀង នាថ្ងៃទី ២៦ ខែឧសភាឆ្នាំ២០២៥នេះ ។

រហូតមកដល់ពេលនេះ ភាគីពាក់ព័ន្ធ បានចូលរួមដោះស្រាយដោយស្មារតីយោគយល់គ្នា ស្និទ្ធស្នាលដើម្បីឈានទៅធ្វើការ ដោយប្រក្រតីភាពវិញ។
សំណើ និងសំណូមពរទាំងសងខាង ត្រូវបានក្រសួងយកចិត្តទុកដាក់និង ផ្តល់ដំណោះស្រាយមួយសមរម្យ ដែលអាចទទួលបានទាំងអស់គ្នា ដែលស្របទៅតាមច្បាប់ ៕

To Top