ភ្នំពេញ ៖ នាល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ លោក ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីបិទសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ» នៅទីស្ដីការក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា គោលបំណងសំខាន់នៃការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ ការប្រឆាំង ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ” ដើម្បីបញ្ជ្រាបចំណេះដឹងអំពីច្បាប់ ជំនាញស៊ើបអង្កេត ការអនុវត្តនីតិវិធី និងកិច្ចសហប្រតិបត្តិការជាមួយបណ្តា អង្គភាពពាក់ព័ន្ធថ្នាក់ជាតិ និងអន្តរជាតិ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសសម្អាតប្រាក់ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅបញ្ចៀសប្រទេសកម្ពុជាមិនឱ្យធ្លាក់ក្នុងបញ្ជីប្រផេះជាលើកទី២ ពិសេសសិក្ខាសាលាផ្សព្វផ្សាយនេះ ជាលើកទី១ ដែលយើងបានរៀបចំមានវិសាលភាពពង្រីកសមាសភាពបន្ថែម ដល់បណ្តាអគ្គនាយកដ្ឋានជំនាញក្រៅពី អគ្គស្នងការដ្ឋាននគរបាលជាតិ រហូតដល់កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥៕








