ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងសទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ បានជួបជាមួយ លោក លី ឈាង (Li Qiang) នាយករដ្ឋមន្រ្តីនៃសាធារណររដ្ឋប្រជាមានិតចិន ក្នុងជំនួបប្រជុំទ្វេភាគី និងពិភាក្សាការងារ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។

គួរឱ្យដឹងថា ជំនួបនៃនាយករដ្ឋមន្ត្រីទាំងពីរ កម្ពុជា-ចិន ធ្វើឡើងក្នុងអំឡុងពេលដែល សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក លី ឈាង សុទ្ធតែអញ្ជើញចូលរួមកិច្ច ប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលបាននិងកំពុង ប្រព្រឹត្តទៅពីថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ខណៈដែលប្រទេសម៉ាឡេស៊ី ធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥៕






