ភ្នំពេញ៖ កិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃដំណើរការ ដោះស្រាយ វិវាទបុគ្គលដោយក្រុមប្រឹក្សា អាជ្ញាកណ្តាលត្រូវ បានរៀបចំឡើង ក្រោមអធិបតីភាព លោក លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីសមាជិក ក្រុមប្រឹក្សា អាជ្ញាកណ្តាល និងអង្គការវិជ្ជាជីវៈរបស់និយោជក ក្នុងក្របខណ្ឌ នៃគណៈកម្មការប្រឹក្សាការងារ នារសៀល ថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

កិច្ចប្រជុំត្រូវបានរៀបចំឡើង ដើម្បីពិភាក្សា និងពិនិត្យ តាមដានវឌ្ឍនភាពការងារ នៃដំណើរការរបស់ក្រុមប្រឹក្សា អាជ្ញាកណ្តាល សំដៅពង្រឹងប្រសិទ្ធភាព នៃការដោះស្រាយវិវាទការងារ ក្រៅប្រព័ន្ធតុលាការ ជាពិសេសដំណើរការ របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងការដោះស្រាយវិវាទបុគ្គល ។








