ព័ត៌មានជាតិ

មេដឹកនាំ​អាស៊ាន ជួប​ប្រជុំ​គ្នា​ខណៈ​ពន្ធ​របស់​សហរដ្ឋ​អាមេរិក ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ក្នុង​តំបន់​កាន់តែស្មុគស្មាញ

Kyodo

អាស៊ាន៖ បណ្ដាមេដឹកនាំអាស៊ីអាគ្នេយ៍ បានបើកកិច្ចប្រជុំកំពូលនៅទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃច័ន្ទ ក្រោមស្រមោលនៃការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក ដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានសម្តែងការព្រួយបារម្ភលើ “ការវិវឌ្ឍន៍កាន់តែស្មុគស្មាញ និងប្រកបដោយសុទិដ្ឋិនិយម” ។

លោក Anwar ដែលប្រទេសរបស់លោកបច្ចុប្បន្នជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បាននិយាយនៅដើមដំបូងនៃកិច្ចប្រជុំថា ប្រព័ន្ធពាណិជ្ជកម្មពិភពលោកកំពុងស្ថិតក្នុងភាពតានតឹងបន្ថែមទៀត ជាមួយនឹងការដំឡើងពន្ធឯកតោភាគីរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ជាមួយនឹងកាតព្វកិច្ចចាប់ពី ១០ភាគរយដល់ ៤៩ភាគរយដើម្បីវាយលុកដល់សមាជិកទាំង ១០របស់ក្រុមក្នុងតំបន់។

លោកបានលើកឡើងថា អាស៊ានបានបង្ហាញពីភាពធន់ ចំពេលដែល “ការវិវឌ្ឍន៍ពិភពលោកកាន់តែស្មុគស្មាញ និងប្រកបដោយការប្រុងប្រយ័ត្ន” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ក្នុងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែង ដើម្បីចរចាលើពន្ធគយជាតំបន់មួយ បន្ថែមពីលើកិច្ចពិភាក្សាទ្វេភាគីដែលប្រទេសសមាជិកមួយចំនួនបានចាប់ផ្តើមជាមួយទីក្រុងវ៉ាស៊ីនតោន លោកបានលើកឡើងថា លោកបានសរសេរទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីស្នើឱ្យមានការប្រជុំអាស៊ាន-សហរដ្ឋអាមេរិក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top