ព័ត៌មានជាតិ

ស្ថានការណ៍ នៅទីរួមស្រុកជាំក្សាន្ត រក្សាបានភាពប្រក្រតី ក្រោយមានការផ្ទុះអាវុធ នៅតំបន់មុំ៣ កាលពីម្សិលមិញ

ព្រះវិហារ៖ គិតមកដល់ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ ស្ថានការណ៍នៅទីរួមស្រុកជាំក្សាន្ត ដែលមានចំងាយជាង៤០គីឡូម៉ែត្រ ពីតំបន់មុំ៣ មានស្ថានភាពប្រក្រតី ដោយតាមផ្សារមានអាជីករលក់ដូរ សិស្សានុសិស្សបន្តដំណើរឆ្ពោះទៅសាលា ជាធម្មតា។

សូមរំលឹកថា កាលពីព្រឹកម៉ោង ប្រមាណ៥:៣០នាទី ថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២៥ ទាហានថៃបានធ្វើការលបវាយប្រហារ កងទ័ពកម្ពុជា ដែរឈរជើងនៅខាងមុខ បណ្ដាលឱ្យទាហានកម្ពុជាម្នាក់ បានបាត់បង់ជីវិត ក្រោយផ្ទុះអាវុធដាក់គ្នា ប្រមាណជិតកន្លះម៉ោង៕

To Top