សៀមរាប: នៅចុងឆ្នាំ ២០២៥ខាងមុខនេះ អាជ្ញាធរជាតិអប្សរា និងក្រសួងប្រៃសណីយ៍ និងទូគមនាគម បានខិតខំប្រឹងប្រែង តម្លើងបង្គោលអង់តែនអ៊ីនធឺណិត ចំនួន ២១ បន្ថែមទៀត នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីផ្ដល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋ នៅក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរណ៍អន្តរជាតិ ឲ្យមានភាពងាយស្រួល ក្នុងការទំនាក់ទំនងទូរសព្ទនិងការប្រើអ៊ីនធើណិត internet ។ នេះជាការលើកឡើងរបស់លោក សេង សុធារ៉ា ប្រធាននាយកដ្ឋាន អភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរអប្សរា នៅថ្ងៃទី ២៩ ខែឧសភា នៅនាយកដ្ឋានសណ្ដាប់ធ្នាប់ ។
លោក សេង សុធារ៉ា បានបញ្ជាក់ថា កាលពីសិក្សាដំបូង យើងមានចំនួន ១៨ បង្គោលរួចមកហើយ ដោយសង្ឃឹមថា នឹងអាចគ្រាប់ដណ្ដប់ នៅក្នុងតំបន់រមណីយដ្ឋានអង្គរនេះ បានតែដោយសារនៅក្នុងតំបន់រមណីយដ្ឋាន អង្គរមានដើមឈើធំៗ និងកំពែងធ្វើឲ្យប្រព័ន្ធ internet មិនអាចបញ្ជ្រាបចូលបានល្អ ទើបអាជ្ញាធរជាតិអប្សរា បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូគមនាគមន៍ ដើម្បីតម្លើងបង្គោល អ៊ីនធឺណិតបន្ថែមទៀត ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២៥ ខាងមុខនេះ ៕
