ព័ត៌មានជាតិ

ការផ្ដល់ថវិកា បេឡាមរណៈសង្គ្រោះ ជូនដល់គ្រួសារពលី គឺការយកចិត្តទុកដាក់ខ្ពស់ របស់សមាគម អតីតយុវជនកម្ពុជា និងរាជរដ្ឋាភិបាល!

កំពង់ធំ: នៅថ្ងៃទី២៩ ខែ ឧសភាឆ្នាំ២០២៥ លោក សាយ គឹមឡម អភិបាលស្រុក និងជាប្រធានកិត្តិយស សមាគមអតីតយុវជនកម្ពុជា ស្រុកស្ទោង ព្រមទាំងសហការី បានអញ្ជើញប្រគល់ថវិកា បេឡាមរណៈសង្គ្រោះជូនគ្រួសារពលី ស្ថិតនៅក្នុងភូមិសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ។

ធ្លៀតក្នុងឱកាសនេះ លោកក៏បានពាំនាំផ្ដាំ ការសួរសុខទុក្ខពីសំណាក់លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំនិងលោកជំទាវ ព្រមទាំងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី  ដែលសម្ដេចតែងតែគិតគូរ និងយកចិត្តទុកដាក់ ដល់អតីតយុវជនកម្ពុជា និងក្រុមគ្រួសារគ្រប់ពេលវេលា។

ជាការចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសារសព នៅពេលនេះលោក បានលើកឡើងថា ការប្រគល់ថវិកាបេឡាសង្គ្រោះ មរណៈជូនដល់គ្រួសារសពអតីតយុទ្ធជនកម្ពុជា និងគ្រួសារពលីគឺជាការ យកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល និងគាំពារសេដ្ឋកិច្ចគ្រួសារ និងជាការថ្លែងអំណរគុណក្រៃលែងដល់គ្រួសារសពដែលបានបញ្ជូន សាច់ញាតិ សមាជិក គ្រួសារ និងពលីសព្វបែបយ៉ាង ទាំងសាច់ស្រស់ឈាមស្រស់ ព្រមទាំងអាយុជីវិត ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ហើយលោកបានបន្ថែមថា ក៏ជាគោល នយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ លើគ្រួសារពលីនិងអតីតយុទ្ធជនកម្ពុជា គ្រប់កាល:ទស:។

លើសពីនេះ លោកបានណែនាំ ដល់អាជ្ញាធរភូមិ/ឃុំ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ថែមទៀតក្នុងការផ្ដល់ សេវាជូនប្រជាពលរដ្ឋ ប្រកបដោយទំនុកចិត្តខ្ពស់ មានភាពងាយស្រួល និងឆាប់រហ័ស និងមានទំនួលខុសត្រូវ ចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។

គូរបញ្ជាក់ផងដែរថា ការប្រគល់ថវិកាបេឡាមរណ:សង្គ្រោះ នៅពេលនេះមានចំនួន៤លានរៀល ជូនដល់គ្រួសារ ពលីគឺលោក យាយ អ៉ឹម លី ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៦ ខែសភាឆ្នាំ ២០២៥នៅឃុំពពក ដោយរោគាពាធក្នុងជន្មាយុ៨៤ឆ្នាំ៕ដោយសំនៀង

To Top