ឧត្ដរមានជ័យ៖ ក្រោយមានការប្រឈមមុខដាក់គ្នារយៈពេល២ថ្ងៃ នៅព្រំដែនកម្ពុជា-ថៃ ក្នុងតំបន់មុំបី មេទ័ពនៃប្រទេសទាំងពីរ បានជួបចរចាគ្នា រយៈពេលជាង១ម៉ោង បានលេចចេញនូវលទ្ធផល ៣ចំណុចសំខាន់ៗ។ នេះបើយោងតាមព័ត៍មានបឋម ពីភាគីថៃ នៃជំនួបទល់មុខគ្នារវាងភាគីទាំងពីរ នៅរសៀលថ្ងៃទី២៩ ឧសភានេះ។

៣ចំណុចសំខាន់រួមចំនួន៣គឺ៖
១. អនុញ្ញាតឱ្យភាគីទាំងពីរដោះស្រាយបញ្ហានេះតាមរយៈគណៈកម្មាធិការព្រំដែនរួម (JBC) ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល 2-3 សប្តាហ៍ខាងមុខនេះ។
២.សូមឱ្យភាគីទាំងសងខាងយល់ព្រមនៅត្រង់ចំណុចសមស្របមួយ ដើម្បីកាត់បន្ថយការប្រឈមមុខដាក់គ្នានៅតំបន់ព្រំដែន។
៣. ភាគីទាំងពីរគួរតែរក្សាទំនាក់ទំនងគ្នាឱ្យបានល្អ និងអនុវត្តការអត់ធ្មត់ក្នុងការដោះស្រាយបញ្ហាផ្សេងៗ៕

