ព័ត៌មានជាតិ

បណ្ឌិត​ កៅ​ ថាច​ ​ដឹកនាំ​គណៈ​ប្រតិភូ​ ARDB និង​វិនិយោគិន​ខ្មែរ​ ចូល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ អភិបាល​ខេត្ត​អៃជី

ខេត្ត​​អៃជី​,​ ប្រទេស​ជប៉ុន​៖​ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥​ លោកបណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ ទទួល​បន្ទុក​ជា​អគ្គនាយក​ ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ (ARDB) ព្រម​ជាមួយ​លោក​ រស់​ រាសី​ ប្រធាន​សមាគមខ្មែរ​នៅ​ប្រទេស​ជប៉ុន​ បាន​ដឹកនាំ​គណៈ​ប្រតិភូ​ ARDB និង​វិនិយោគិន​ខ្មែរ​ ចូល​ជួប​សម្ដែង​ការ​គួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​ លោក​ Hideaki Omura អភិបាល​ខេត្ត​អៃជី។

ក្នុង​កិច្ចការ​ពិភាក្សា​នេះ​ លោកអភិបាល​ខេត្តអៃជី បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​បំផុត​ជូន​ ចំពោះ​គណៈប្រតិភូ​កម្ពុជា​ ដែល​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ ជាពិសេស​ខេត្ត​អៃជី​។

ក្នុង​ឱកាស​នេះ​លោកបណ្ឌិត​ប្រតិភូ​ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​ស្វាគមន៍​ និង​បាន​ស្នេីសុំ​លោក​អភិបាល​ខេត្ត បន្ត​ពង្រឹង​ និង​ពង្រីក​កិច្ច​សហការ​ប្រតិបត្តិ​ការ​ល្អ​បន្ថែម​ទៀត​ ៕

To Top