ព័ត៌មានជាតិ

នាយឧត្ដមសេនីយ៍ ហុីង ប៊ុនហៀង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពព្រិន្ទបាលឯក សួន រ៉ោន ដែលទទួលមរណៈភាព ដោយសារការឈ្លានពានរបស់ថៃ

ព្រះវិហារ៖ នាយឧត្ដមសេនីយ៍ ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោកព្រិន្ទបាលឯក សួន រ៉ោន ដែលបានទទួលមរណៈភាព ក្នុងហេតុការណ៍ផ្ទុះអាវុធ រវាងកងទ័ពថៃនិងកម្ពុជា (ថៃឈ្លានពានលើទឹកដីកម្ពុជា) នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងភូមិតេជោមរតក ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ៕

To Top