ភ្នំពេញ ៖ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ លោក សុខ ផល បានឲ្យដឹងថា រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ សមត្ថកិច្ចរបស់ក្រសួង មហាផ្ទៃ បានចេញបង្ក្រាបទីតាំង បទល្មើសអនឡាញ ៤៧ករណី និងចាប់ខ្លួនជនបរទេស៤៥សញ្ជាតិ ខណៈជនជាតិចិនមានចំនួនច្រើនជាងគេ។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងមហាផ្ទៃ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស នៅព្រឹកថ្ងៃ៣០ ឧសភា លោក សុខ ផល បានមានប្រសាសន៍ថា “គិតពីអាណត្តិទី៦ដល់អាណត្តិទី៧ ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែតនេះ គឺ ក្រសួងមហាផ្ទៃនេះ (គិតតែក្រសួងមហាផ្ទៃ) គឺយើងបង្ក្រាបបានទីតាំង បទល្មើស៤៧កន្លែងធំៗ មនុស្សសរុបជាង ២ម៉ឺននាក់(២៣៩៩០នាក់)”។
លោកថា ក្នុងនោះអាជ្ញាធរមានសមត្ថកិច្ច បានជួយសង្គ្រោះពលរដ្ឋរងគ្រោះ ចំនួន៤៨៤០នាក់ ។
លោកបន្តថា ចំពោះការចាប់ឃាត់ខ្លួនទាំង ៤៥សញ្ជាតិនេះ គឺជនជាតិចិន មានចំនួនច្រើនជាងគេ ៕
