ព័ត៌មានជាតិ

ចាប់ខ្លួនជនអន្តោប្រវេសម្នាក់ បន្ទាប់ពីប្រកាសអំពីផែនការធ្វើឃាតប្រធានាធិបតីអាមេរិកលោក Donald Trump

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឱ្យដឹងថា អាជ្ញាធរអន្តោប្រវេសន៍សហរដ្ឋអាមេរិក បានចាប់ខ្លួនបុរសជនជាតិម៉ិកស៊ិកូម្នាក់ដែលត្រូវបានចោទប្រកាន់ថា បានគំរាមបាញ់សម្លាប់ប្រធានាធិបតី Donald Trump ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលបានចេញផ្សាយកាលពីថ្ងៃពុធ មន្ត្រីជាន់ខ្ពស់នៃកិច្ចការងារសន្តិសុខប្រទេសKristi Noem បានថ្លែងអំណរគុណដល់មន្ត្រីអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ ហៅកាត់ថាICEរបស់សហរដ្ឋអាមេរិក ដោយនិយាយថា ជនបរទេសខុសច្បាប់នៅពេលនេះ គឺបានចាប់ឃាត់ខ្លួននិងឃុំឃាំងរួចទៅហើយ។

កាលពីដើមខែនេះ ICE បានទទួលសំបុត្រសរសេរដោយ ដៃពីបុរសដែលមានឈ្មោះថា Ramon Morales Reyes អាយុ៥៤ឆ្នាំ ដែលគាត់បានសច្ចាថានឹងបាញ់ប្រធានាធិបតីដ៏មានតម្លៃ របស់អាមេរិកឲ្យចំក្បាលរបស់គាត់ នៅឯការប្រមូលផ្តុំមួយរបស់ Trump ។

អជ្ញាធរអាមេរិកបានបោះពុម្ភរូបភាព នៃសំបុត្រដែលក្នុងនោះលោក Morales ត្រូវបានគេដឹងថាបានទទួលការចោទប្រកាន់ដោយ ICE ចំពោះការនិរទេសគ្រួសាររបស់គាត់ ហើយបន្ទាប់ពីបានគំរាមសម្លាប់ Trump បានសន្យាថានឹងនិរទេសខ្លួនឯងតាមក្រោយ។

លោកMorales ដែលយោងតាមក្រុមមន្ត្រីបានបញ្ជាក់ថា បានចូលទឹកដីសហរដ្ឋអាមេរិក ដោយខុសច្បាប់យ៉ាងហោចណាស់៩ដងមកហើយនោះ នៅចន្លោះឆ្នាំ១៩៩៨ និង២០០៥ ហើយមានកំណត់ត្រា ឧក្រិដ្ឋកម្មដែលរាប់បញ្ចូលទាំងបទឧក្រិដ្ឋផងត្រូវបានចាប់ខ្លួននៅថ្ងៃបន្ទាប់ ហើយឥឡូវនេះកំពុងរង់ចាំការនិរទេស៕

ប្រែសម្រួល៖ ស៊ុន លី

To Top