ជប៉ុន៖ ប្រជាពលរដ្ឋខ្មែរដ៏ច្រើនលើសលប់នៅប្រទេសជប៉ុនបានបង្ហាញការស្វាគមន៍ និងគាំទ្រពេញទំហឹងចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសជប៉ុន ដោយពួកគាត់បានមើលឃើញថា ការបំពេញទស្សនកិច្ចរបស់សម្ដេចធិបតី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជានេះ គឺជាការគិតគូរពិតប្រាកដចំពោះជាតិ និងធ្វើដើម្បីផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា។

ទន្ទឹមនឹងការបង្ហាញនូវចំណាប់អារម្មណ៍គាំទ្រចំពោះសម្ដេចធិបតីនាយករដ្ឋមន្ត្រី ប្រជាពលរដ្ឋនៅប្រទេសជប៉ុនសុទ្ធតែបានត្រៀមខ្លួនចូលរួមក្នុងពិធីសំណេះសំណាលជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទោះបីមមាញឹកនឹងកិច្ចការងារប្រចាំថ្ងៃយ៉ាងណាក៏ដោយ៕

សូមស្ដាប់ចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន៖
