ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ លោកស្រី ចាយ ច័ន្ទរ៉ានី ភរិយាឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ រួមជាមួយយោធនារីកងពលតូច បានរៀបចំវេចខ្ចប់ការពិកផាវចំនួន ៦០០កំប៉ុង និងសម្លរខ្ទិះចំនួន ៦០០ប្រអប់ដើម្បី ចែកជូនដល់បងប្អូនវីរៈកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ ដែលពួកគាត់បានខិតខំបំពេញភារៈកិច្ច ជូនជាតិមាតុភូមិដោយប្រកាន់ខ្ជាប់ជានិច្ចនូវគោលជំហរ ការពារទឹកដី មាតុភូមិ ឲ្យបានគង់វង្ស។
គំនិតផ្តួចផ្តើមរបស់លោកជំទាវ ចាយ ច័ន្ទរ៉ានី ហ៊ុល សំអុន ដើម្បីរៀបំធ្វើការពិកផាវ ក៏ដូចជាសម្លរខ្ទិះ ដើម្បីចែកជូនបងប្អូនវីរៈកងទ័ព គឺបង្ហាញអំពីទឹកចិត្តសមរភូមិក្រោយ មិនដែរបោះបង់ ឬមើលរំលងសុខទុក្ខ និងវិរៈភាពកងទ័ពជួរមុខ ការពារព្រំដែន ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីនោះទេ៕






