ព័ត៌មានជាតិ

ស្ថានទូតអាមេរិក និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អបអរសហគ្រិនស្ត្រីក្នុងពិព័រណ៌ AWE BizFest

ភ្នំពេញ៖ លោកស្រីភារធារី Bridgette Walker នៃស្ថានទូតអាមេរិក ប្រចាំកម្ពុជា និងលោកជំទាវ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចម និម្មល បានចូលរួមជាអធិបតី ក្នុងពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាលក្រុមទីមួយ ដល់ស្រ្តីជាម្ចាស់អាជីវកម្មចំនួន ៣០នាក់ ក្រោមគម្រោងសហគ្រិនស្ត្រី មានឈ្មោះជាអង់គ្លេសថា Academy of Women Entrepreneur (AWE) នារាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥ ។ កម្មវិធី AWE នេះទទួលបានមូលនិធិពីក្រសួងការ បរទេសសហរដ្ឋអាមេរិក និងអនុវត្តដោយអង្គការ Impact Hub Phnom Penh និងសាកលវិទ្យាល័យបញ្ញាសា ស្ត្រ។

ម្ចាស់អាជីវកម្មដ៏ក្លាហានទាំងនេះ បានទទួលការបណ្ដុះបណ្ដាល និងការគាំទ្រផ្នែកមូលនិធិ ដើម្បីបង្កើនអាជីវ កម្មរបស់ពួកគេ និងរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ច តាំងពីកម្មវិធីនេះចាប់ផ្តើមនៅខែកញ្ញា ឆ្នាំ ២០២៤។ ពិធីបិទបញ្ចប់វគ្គ រៀបចំនៅ Factory Phnom Penh ចូលរួមអបអរដល់អាជីវកម្មជាច្រើន រាប់ពីសេវាផ្នែកបដិស ណ្ឋារកិច្ច ដល់ផលិតកម្មស្បៀងអាហារ និងពាណិជ្ជកម្មតាមអេឡិចត្រូនិច។ អ្នកចូលរួមបានបង្ហាញពីរបៀបដែល ពួកគេបានបង្កើតអតិថិជនថ្មី បង្កើតផែនការអាជីវកម្មប្រកបដោយចីរភាព និងកែលម្អផលិតផលរបស់ពួកគេ។ សហ គ្រិនទាំងនោះ ដែលមកពីភ្នំពេញ និងសៀមរាប បានចូលរួមប្រកួតបង្ហាញលើគំនិតអាជីវកម្ម ហើយមានបីនាក់ ទទួលបានមូលនិធិដើម្បីពង្រីកអាជីវកម្មរបស់ពួកគេថែមទៀត។

លោកស្រី ភារធារី Walker និង លោកជំទាវ រដ្ឋ មន្ត្រី ចម និម្មល បានប្រគល់ពានរង្វាន់ ចំពោះការបង្ហាញគំនិតអាជីវកម្មដែលធ្វើឲ្យគេមានការចាប់អារម្មណ៍បំផុត – ជាជំនាញមួយទៀតដែលត្រូវបានបណ្តុះក្នុងកម្មវិធី AWE។

លោកស្រីភារធារី Walker បានមានប្រសាសន៍ថា៖ “AWE បង្ហាញពីស្មារតីនវានុវត្តន៍ និងសហគ្រិនភាព បែបអា មេរិក។ តាមរយៈការបង្ហាញពីគុណតម្លៃទាំងនេះ និងតាមរយៈការផ្ដល់អំណាចដល់សហគ្រិនស្ត្រីនៅជុំវិញពិភព លោក កម្មវិធីដូចជា AWE នេះ ជួយបង្កើនភាពជាដៃគូសាកលរឹងមាំ បង្កើនឱកាសសេដ្ឋកិច្ច និងលើកកម្ពស់ស្ថិរភា ព។ នៅពេលដែលស្រ្តីទទួលបានជោគជ័យ សហគមន៍នឹងរីកចម្រើន – ហើយវានឹងធ្វើឱ្យសហរដ្ឋអាមេរិក ប្រទេសកម្ពុជា និងពិភពលោក មានសុវត្ថិភាព ភាពរឹងមាំ និងវិបុលភាពច្រើនជាងមុន។»

បន្ទាប់ពីចប់ពិធីបិទវគ្គបណ្តុះបណ្តាលនេះ សាធារណជនបានដើរទស្សនាតាមស្តង់ពិព័រណ៍ ដែលស្ត្រីមកពីកម្មវិធី AWE បង្ហាញដាក់តាំងផលិតផល និងបង្ហាញពីសេវាកម្មរបស់ពួកគេ។ ព្រឹត្តិការណ៍នេះបានបិទបញ្ចប់ជាមួយនឹង ពិព័រណ៍ដែលរៀបចំដោយសមាជិកចូលរួមក្នុងកម្មវិធី AWE ដែលមានការបង្ហាញក្បាច់គុនខ្មែរ ដោយក្លឹប Cambodia Top Team Fight and Fitness Gym ការបង្ហាញរបាំខ្មែរ ដោយសមាជិកក្រុម Bompay និងការ បង្ហាញម៉ូតដែលបង្ហាញពីសម្លៀកបំពាក់ គ្រឿងតុបតែង ម្សៅនិងអ្នករចនាដែលរៀបចំដោយក្រុមម៉ូដែល Van Brand និង Random Models ជាមួយនឹងការផាត់មុខដោយក្រុមហ៊ុន Revlon និងសេវាកម្មធ្វើសក់ដោយកុម us Kate Korpi Salon កម្មវិធី AWE គឺជាគំនិតផ្ដួចផ្ដើមមួយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលមានបំណងផ្តល់អំណាចដល់ ស្ត្រីដោយផ្តល់ជាមធ្យោបាយ និងធនធានចាំបាច់ សម្រាប់ចាប់ផ្តើម និងអភិវឌ្ឍអាជីវកម្មរបស់ពួកគេ។ កម្មវិធីនេះរួម មានការបណ្តុះបណ្តាលក្នុងការគ្រប់គ្រងអាជីវកម្ម ការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងភាពជាអ្នកដឹកនាំ ព្រមទាំង ឱកាសក្នុងការទទួលបានការបណ្តុះបណ្តាល និងឱកាសក្នុងការបង្កើតបណ្តាញទំនាក់ទំនង៕

To Top