ព័ត៌មានជាតិ

លោកបណ្ឌិត ជា មុនីឫទ្ធិ បេសកជន មិត្តភាពផ្លូវសូត្រ» ប្តេជ្ញាផ្សព្វផ្សាយ និងចូលរួមលើកកម្ពស់ កម្ពុជា ចិន ឱ្យកាន់តែរឹងមាំ

ស៊ីនជាំង ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសាមគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជាចិន និងជាបេសកជនការផ្សព្វផ្សាយស្មារតីផ្លូវសូត្រ បានថ្លែងថា ការផ្សព្វផ្សាយស្មារតី ផ្លូវសូត្រជាការរួមចំណែកបង្កើន ទំនាក់ទំនងប្រជាជន និងប្រជាជន ស្របពេលដែលឆ្នាំ២០២៥ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ជាពេលវេលាដ៏សមស្រប សម្រាប់អញ្ជើញមិត្តចិន និងមិត្តភក្តិបរទេស នានាទស្សនាកម្ពុជា ។

លោកបណ្ឌិត ក៏បានរំលេចពីទំនាក់ទំនង ដែកថែបកម្ពុជា-ចិន ដែលត្រូវបានរួមគ្នា ជាសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ដែលនឹងផ្តល់ ពលំកាន់តែខ្លាំង ដល់ការស្រូបទាញ ទេសចរណ៍ និងវិនិយោគិនចិន និងបរទេសមកកម្ពុជា ស្របតាមខ្លឹមសារនិង គោលដៅរួមគឺ «សន្តិភាពនិង ការអភិវឌ្ឍ»ដែលជាស្នូលសារវន្តនៃស្មារតីផ្លូវសូត្រ ។

សូមរម្លឹកថា កាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅសង្កាត់ Kuche ក្រុងAksu តំបន់ស្វយ័តXinjiang មានរៀបចំពិធីលើកទី៤ ប្រគល់ពាន «បេសកជនមិត្តភាពផ្លូវសូត្រ» ដល់ជនបរទេសចំនួន១១រូប មកពី១១ប្រទេស ក្រោមកិច្ចសហការរៀបចំ ដោយមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌អន្តរជាតិចិន និង សារព័ត៌មានប្រជាជនចិន ។ នៅក្នុងនោះ លោកបណ្ឌិត ជា មុនីឫទ្ធិ ទៅពីប្រទេសកម្ពុជា ក៏ទទួលបាន ពាន«បេសកជនមិត្តភាពផ្លូវសូត្រ»នេះផងដែរ៖
សំឡេង៖ « ក្រោយពីក្លាយជាបេសកជន មិត្តភាព ខ្សែក្រវាត់និងផ្លូវ ក្នុងនាមជាសង្គមស៊ីវិលលើស័យស្រាវជ្រាវ ខ្ញុំនឹងបន្តសកម្មភាព របស់ខ្លួនបន្ថែមទៀត ក្នុងការផ្សព្វផ្សាយស្មារតីផ្លូវសូត្រ ប្តេជ្ញាលើសកម្មភាព សំខាន់ចំនួន២ ដែលរួមមាន ៖ ១. ការពង្រឹងមិត្តភាពរវាងប្រជាជ ននិងប្រជាជន កម្ពុជា-ចិន ក្រោមទម្រដ៏រឹងមាំ នៃ«មិត្តភាពដែកថែប» ដែលជាមូលដ្ឋាន នៃទំនាក់ទំនងអមតៈរវាងប្រទេសយើងទាំងពីរ ក្នុងការកសាងសហគមន៍ជោគវាសនារួម គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ព្រមទាំងរួមចំណែកលើកកម្ពស់ កិច្ចសហការក្នុងគម្រោងថាមពលបៃតង រួមចំណែកដល់ការអភិវឌ្ឍ ប្រកបដោយនិរន្តភាព នៅកម្ពុជា។ ២. ការលើកកម្ពស់ទំនាក់ទំនងសង្គម និងវប្បធម៌។»

លោកបណ្ឌិតបញ្ជាក់ទៀតថា ៖ « ដោយរួមចំណែកជាមួយ អង្គពាក់ព័ន្ធនានាជំរុញ សកម្មភាពទាក់ទាញភ្ញៀវទេសចរចិន ស្របនឹងឆ្នាំ២០២៥ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ព្រមទាំងពង្រឹងកិច្ចសហការអប់រំ និងវប្បធម៌តាមរយៈវេទិកាបញ្ញវន្ត ដូចជា «ធនាគារខួរក្បាលកម្ពុជា-ចិន» ជាដើម។»
គួររំលេចផងដែរថា «គំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ» ដែលបានផ្តួចផ្តើមដោយលោក Xi Jinping ប្រធានរដ្ឋចិនកាលពីឆ្នាំ២០១៣ បានរំលេចពីតំណភ្ជាប់ ចំនួន៥គឺ១-គោលនយោបាយ ២-ពាណិជ្ជកម្ម ៣-ហេដ្ឋារចនាសម្ព័ន្ធ ៤-ហិរញ្ញវត្ថុ និង ៥-ប្រជាជន និងប្រជាជន ហើយតាមរយៈសកម្មភាព ផ្សព្វផ្សាយពីស្មារតី ផ្លូវសូត្រនេះ ក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ តាមរយៈស្ថាប័នរៀបចំដាច់ដោយឡែកពីគ្នា ៕

To Top