ព័ត៌មានជាតិ

ពលរដ្ឋខ្មែរនៅជប៉ុនរំភើបរីករាយ ដែលបានចូលរួមក្នុងកម្មវិធីជួបសំណេះសំណាល ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

ជប៉ុន៖ ប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសជប៉ុនជាច្រើននាក់ បានចូលរួមក្នុងកម្មវីធីជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ និងនិស្សិត ដែលរស់នៅ និងសិក្សា ក្នុងប្រទេសជប៉ុន បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ រំភើបក្រៃលែងដែលបានជួបសំណេះសំណាល និងថតរូបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត នៅទីក្រុងតូក្យូ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ។

ក្រោយចប់កម្មវិធី ប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសជប៉ុនទាំងក្មេងចាស់ ប្រុសស្រីបានចេញជាសារវីដេអូបង្ហាញពីក្ដីរំភើបសប្បាយរីករាយ និងបានជូនពរដំណើរនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ វិលត្រលប់ទៅមាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព ជាមួយទឹកមុខពោរពេញដោយក្ដីនឹករឭក។ បន្ថែមពីនេះ ប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងសិក្សានៅប្រទេសជប៉ុនអរគុណដល់សម្តេចធិបតី និងលោកជំទាវ ហើយពួកគាត់សង្ឃឹមយ៉ាងមុតមាំថានឹងបានចូលរួមក្នុងកម្មវិធីសំណេះសំណាលនេះនៅលើកក្រោយៗទៀត។

គួរបញ្ជាក់ថាកម្មវិធីសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ និងនិស្សិត ដែលរស់នៅ និងសិក្សា ក្នុងប្រទេសជប៉ុន នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ បានបញ្ចប់ទៅយ៉ាងរលូន និងដោយក្តីសប្បាយរីករាយ។

សូមស្ដាប់ និងទស្សនាចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុនដូចតទៅ៖

To Top