ព័ត៌មានជាតិ

សម្តេចតេជោ បើកការចរចាជាមួយចៅស្រីច្បងជុំទី២ តែលទ្ធផលអវិជ្ជមាន

ភ្នំពេញ៖ នៅថ្ងៃ១ មិថុនានេះ សម្តេចតេជោ ហ៊ុន សែន បានបើកការចរចាជាមួយចៅស្រីពេជ្រដែលជាចៅស្រីច្បងតាមរយៈ video call ជុំទី២ ពីកម្ពុជាទៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ប៉ុន្តែលទ្ធផលវិជ្ជមាន។

កិច្ចចរចានេះ គឺមានលោកស្រី ហ៊ុន គឹមឡេងនិងកូនលោកស្រី ជាអ្នកសម្របសម្រួល។

សម្តេចតេជោអះអាងថា ទោះបីជាការចរចាជុំទី២នេះ បរាជ័យក៏ដោយ ក៏សម្តេចនៅតែព្យាយាមបើកចរចាដោយផ្ទាល់ ឬតាមអនឡាញរហូតជុំទី៥០ទើបឈប់
និងសុំចុះចាញ់តែម្តង។

សម្រាប់ខ្លឹមសារនៃកិច្ចចរចានេះ សម្តេចតេជោថា នឹងមិនអាចឲ្យដឹងទេដើម្បីទុកឲ្យឆ្ងល់៕

To Top