ព័ត៌មានជាតិ

ក្រសួងការងារ បរិច្ចាគថវិកា ចំនួន ១១១,១១១,១១១ រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលផ្ដួចផ្ដើម និងដឹកនាំដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត

ភ្នំពេញ ៖ លោករដ្ឋមន្ត្រី ហេង សួរ និងលោកស្រីរួម ទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃអាទិត្យ ទី១ ខែមិថុនា ឆ្នាំ២០២៥នេះ បានបរិច្ចាគថវិកាចំនួន ១១១,១១១,១១១ រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលផ្ដួចផ្ដើម និងដឹកនាំដោយលោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា។

សូមបញ្ជាក់ថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលមានរយៈពេលពេញ ១ខែមិថុនានេះ គឺជាគំនិតផ្តួចផ្តើម ដោយលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានគោល បំណងជំរុញចលនាកៀរគរ ថវិកាសប្បុរសធម៌ ឱ្យកាន់តែផុសផុល និងសកម្មបន្ថែមទៀត ពីគ្រប់មជ្ឈដ្ឋានទាំងអស់ ក្នុងមហាចលនាមនុស្សធម៌របស់ជាតិ និងក្នុងស្មារតី “ខែ្មរជួយខ្មែរ” ដើម្បីរួមគ្នាគឺនាំក្តីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារដែលត្រូវការសេវាពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

ជាមួយគ្នានេះ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវ និងលើកទឹកចិត្តសប្បុរសជន ក្នុងនិងក្រៅប្រទេស ដែលមានបំណងចូលរួមនាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារដែលជាអនាគត ដ៏ភ្លឺស្វាងរបស់កម្ពុជា សូមជួយផ្សព្វផ្សាយអំពីយុទ្ធនាការនេះ តាមមធ្យោបាយរៀងៗខ្លួន និងចូលរួមបរិច្ចាគឱ្យបាន ទូលំទូលាយបន្ថែមទៀត៕

To Top