ព័ត៌មានជាតិ

លោក អុីន វីរជ័យ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យបៀលប្រាយ បាននាំយកថវិកាមូលនិធិគន្ធបុប្ផាកម្ពុជា ទឹកប្រាក់ចំនួន ១១​ ១១១ ១០០រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ លោក អ៊ីន វីរជ័យ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យបៀលប្រាយ បាននាំយកថវិកាមូលនិធិគន្ធបុប្ផាកម្ពុជា ទឹកប្រាក់ចំនួន ១១ ១១១ ១០០ រៀល ដែលជាការរួមចំណែកដោយស្ម័គ្រចិត្តពី សិស្សានុសិស្ស សាស្រ្តាចារ្យ បុគ្គលិក និងគណៈគ្រប់គ្រងទាំងអស់ ដើម្បីបរិច្ចាគជូន មូលនិធិគន្ធបុប្ផា កម្ពុជា។

ការបរិច្ចាគដ៏មានតម្លៃនេះ មានគោលបំណងចម្បងក្នុងការគាំទ្រដល់បេសកកម្មរបស់មូលនិធិគន្ធបុប្ផា ក្នុងការផ្ដល់សេវាសុខភាពពិនិត្យ និងព្យាបាលដល់ទារក និងកុមារកម្ពុជាទូទាំងប្រទេស ដោយឥតគិតថ្លៃ មិនរើសអើង និងមានគុណភាពខ្ពស់ជាប្រចាំ។ នេះជាកិច្ចសហការមនុស្សធម៌មួយ ដែលបង្ហាញពីទឹកចិត្ត និងស្មារតីសង្គមរបស់សាកលវិទ្យាល័យបៀលប្រាយ ទាំង៩សាខាខេត្ត-រាជធានី។

សាកលវិទ្យាល័យបៀលប្រាយ សូមថ្លែងអំណរគុណដល់សិស្ស សាស្ត្រាចារ្យ បុគ្គលិកនិងគណៈគ្រប់គ្រង ក្នុងការចូលរួមធ្វើសាកលវិទ្យាល័យឲ្យក្លាយជាមជ្ឈមណ្ឌលចំណេះដឹង សិលធម៌ និងមនុស្សធម៌។

To Top