ព័ត៌មានជាតិ

យុវជន ESEA ប្រកាសគាំទ្រ យ៉ាងពេញទំហឹង លើចំណាត់ការ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលនាំបញ្ហាព្រំដែន កម្ពុជា-ថៃទៅតុលាការ ICJ

ភ្នំពេញ៖ យុវជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA) បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយ បញ្ហាព្រំដែន រវាងប្រទេសកម្ពុជា-ថៃ ដោយប្រើប្រាស់យុទ្ធសាស្រ្ត ការពារខ្លួនក្នុង ករណីចាំបាច់ និងនាំយកសំណុំរឿងទៅប្ដឹង នៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។

យុវជន ESEA ចេញញត្តិនៅថ្ងៃទី ២ខែមិថុនាឆ្នាំ២០២៥បានឱ្យដឹងថា៖«យើងខ្ញុំជាថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា ក្រុមការងាររៀបចំអង្គការ ចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ សូមប្រកាសគាំទ្រ យ៉ាង ពេញទំហឹងចំពោះចំណាត់ការ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្ស ថ្នាក់កណ្តាល ក្នុងការដោះស្រាយបញ្ហាព្រំដែន រវាងប្រទេសកម្ពុជា-ថៃ ដោយប្រើប្រាស់ យុទ្ធសាស្រ្ត ការពារខ្លួនក្នុងករណីចាំបាច់ និងនាំយកបញ្ហានេះ ដាក់ប្ដឹងទៅ ICJ»។

យុវជន ESEA បានបន្តថា កម្ពុជាបាននិងកំពុងប្រកាន់ជំហរ ដោះស្រាយបញ្ហាព្រំដែន ប្រកបដោយភាពចាស់ ទុំខាងនយោបាយ ការទូតយ៉ាងម៉ឺងម៉ាត់ និងមានទំនួលខុសត្រូវខ្ពស់ ព្រមទាំងបន្តកសាងព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាពល្អជាមួយប្រទេសថៃ និងបណ្តាប្រទេសជិតខាងរហូតមក។

ក្នុងន័យនេះ យុវជន ESEA បានអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋខ្មែរ ជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យជាតិ បូរណភាពដែនដី និងសូមកុំធ្វើសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពជួរមុខ ខណៈដែលពលរដ្ឋ ត្រូវរួបរួមសាមគ្គីគ្នា ដើម្បីការពារជាតិ និងទឹកដីយើងទាំងអស់គ្នា។

យុវជន ESEA បានជំរុញឱ្យពលរដ្ឋកុំជឿ ឬចូលរួមផ្សព្វផ្សាយព័ត៌មានភូតកុហក គ្រប់រូបភាពរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលតែងញុះញង់ បណ្តុះគំនិត ហិង្សាដោយចេតនា ក្នុងគោលដៅបំបែកបំបាក់ សាមគ្គីភាពជាតិរបស់កម្ពុជា។ ដោយបានប្រកាសគាំទ្រយ៉ាង ឱឡារិកចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាលក្នុងការដោះ ស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃនេះ៕

To Top