ព័ត៌មានជាតិ

សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប ចេញញត្តិគាំទ្រ ចំពោះចំណាត់ការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត លើបញ្ហាព្រំដែនជាមួយថៃ ទាំងការប្ដឹងទៅតុលាការអន្ដរជាតិ និងការប្រើប្រាស់កម្លាំងការពារខ្លួន

ភ្នំពេញ៖ ក្នុងនាមជាសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តសៀមរាប ព្រមទាំងសមាជិក សមាជិកា ទាំងអស់ សូមប្រកាសគាំទ្រយ៉ាងឱឡារិកចំពោះឧត្តមគតិ មនសិការស្នេហាជាតិ និង ចំណាត់ការដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតប បន្ទាន់ចំពោះការឈ្លានពាន នាពេលថ្មីៗនេះ និងសូមគាំទ្រនូវការនាំយក បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតា មាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ព្រមទាំងយន្តការដោះស្រាយបញ្ហា ព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធីតាមរយៈការចរចាទ្វេភាគី ស្របតាម លក្ខណៈបច្ចេកទេស និងយកច្បាប់អន្តរ ជាតិជាគោល និងសូមគាំទ្រនូវមតិយោបល់ប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហា ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលគាំទ្រឱ្យ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរនាំយកបញ្ហាព្រំដែននេះ ទៅធ្វើការដោះស្រាយ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយមិនចាំបាច់ឱ្យភាគីកម្ពុជារៀបចំដាក់ពាក្យបណ្ដឹង។

ឆ្លៀតក្នុងឱកាសនេះ សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តសៀមរាប សូមអំពាវនាវដល់ បងប្អូនសមាជិក សមាជិកា ទាំងអស់បន្ត រួមគ្នាលើកទឹកចិត្តដល់កងកម្លាំង ការពារទឹកដីរបស់កម្ពុជាយើងឱ្យ បានផុលផុស និងសូមកុំឆ្លៀតពេល កេងចំណេញនយោបាយផ្ទៃក្នុង បញ្ឆេះកំហឹងប្រឆាំងគ្នាឯង ឬធ្វើសកម្មភាព ណាមួយ ដែលអាចប៉ះពាល់ ដល់ទឹកចិត្ត និងស្មារតីរបស់កងទ័ព និងសូមបន្តប្ដេជ្ញាយ៉ាងមោះមុតការពារឱ្យបាន រឹងមាំជាអមតៈនូវសន្តិភាព សន្តិសុខ អធិបតេយ្យភាព បូរណភាពជាតិ ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យ កាន់តែសម្បូររុងរឿង៕

To Top