ព័ត៌មានជាតិ

ស្ថាបនិកជីសរីរាង្គព្រៃស្នួល គាំទ្រយ៉ាងពេញទំហឹងចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានជំរុញនិងគាំទ្រការផលិតជីធម្មជាតិក្នុងស្រុក ដោយមិនពឹងដង្ហើមគេដក

តាកែវ៖ លោក សយ សុភាព ក្នុងនាមស្ថាបនិកជីសរីរាង្គព្រៃស្នួល បានប្រកាសគាំទ្រ យ៉ាងពេញទំហឹងចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជំរុញនិងគាំទ្រការផលិតជីធម្មជាតិក្នុងស្រុក ដោយមិនពឺងដង្ហើមគេដក។

បើតាមលោក សយ សុភាព បានឱ្យដឹងថា រូបលោកដើររកអ្នកវិទ្យាសាស្ត្រខ្មែរ ឃើញហើយក៏បានបង្កើត ជាកូនសិប្បកម្មតូចមួយ ឈ្មោះថា«ជីសរីរាង្គព្រៃស្នួល» មានទាំងទឹក និង គោក ក្នុងគោលបំណងបំរើគោលនយោបាយរបស់ជាតិយើង ដឹកនាំដោយសម្តេចទាំងទ្វេ។

សិប្បកម្មជីសរីរាង្គព្រៃស្នួល បានប្រើវត្ថុធាតុដើម ក្នុងស្រុកទាំងអស់ ដោយសុំព្រះធរណីយកមកប្រើជួយកសិករ កុំឱ្យប្រើជីគីមី បន្តទៀតឬកាត់បន្ថយការចំណាយ បង្កើនទិន្នផល សុខភាពរបស់មនុស្ស សត្វ រុក្ខជាតិនិងប្រែមកល្អប្រសើរ បន្តិចម្តងៗ។

លោកបញ្ជាក់ថា «សិប្បកម្មមានសមត្ថភាព ផលិតជីទឹក តាមតម្រូវការ»។

សូមបញ្ជាក់ថា វត្ថុធាតុដើមផលិតជីធម្មជាតិមាននៅក្មុងស្រុក ស្ទើរ១០០ភាគរយ ដែលដូនតាបានបន្សល់ទុកឱ្យយើង សំខាន់យើងចេះយកមកកែច្នៃ ឱ្យបានជាប្រយោជន៍ឬអត់?

សូមបងប្អូន អាចមកមើលការផលិតគ្រប់ពេល។ សព្វថ្ងៃខ្វះតែដើមទុនទេហើយការគាំទ្រ៕

To Top