ព័ត៌មានជាតិ

ទូតឥណ្ឌូនេស៊ី​ រំលឹកថា ឥណ្ឌូនេស៉ី ផ្តល់ជំនួយយោធាដល់កងទ័ពកម្ពុជា មានតម្លៃ ៥០ម៉ឺនដុល្លារ, នឹងបន្តជួយកម្ពុជាបន្តទៀត កិច្ចសហប្រតិបត្តិការល្អ នៅក្នុងវិស័យយោធា

ភ្នំពេញ៖ លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៉ីប្រចាំកម្ពុជា បានរំលេចឡើងវិញថា រដ្ឋាភិបាលឥណ្ឌូនេស៊ី បានផ្តល់ជំនួយយោធា ដល់កងយោធពលខេមរភូមិន្ទ មានតម្លៃចំនួន ៥០ម៉ឺនដុល្លារ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។ ដែកនេះគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសន្តិសុខ រវាងប្រទេសទាំងពីរ។

ថ្លែងនៅក្នុងវេទិកាក្លិបអ្នកកាសែតកម្ពុជា និងស្ថានទូតឥណ្ឌូនេស៊ី ស្តីពី ទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៉ី និងការអភិវឌ្ឍនៅកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅស្ថានទូតឥណ្ឌូនេស៊ី លោក Santo បញ្ជាក់ថាដែរថា សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសន្តិសុខ ប្រទេសទាំងពីរបានចុះ MoU រវាងកងទ័ព និងកងទ័ព នៅឆ្នាំ២០០៧, MoU ស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន នៅឆ្នាំ២០២៣ និងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ឆ្នាំ២០២៤ ព្រមទាំងការកសាងសមត្ថភាព និងជំនួយបណ្តុះបណ្តាលសម្រាប់កងយោធពលខេមរភូមិន្ទ ផងដែរ។

យ៉ាងណាក៏ដោយ លោក ទូត ក៏នឹងប្រឹងប្រែងបន្ថែមទៀត ដើម្បីពង្រឹងពង្រីកទំនាក់ទំនាក់ទ្វេភាគី ឱ្យកាន់តែប្រសើរ ក្នុងក្របខណ្ឌដៃគូរយុទ្ធសាស្រ្ត ឋាមពល និងស្បៀង៕

លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៉ីប្រចាំកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន ថ្ងៃ ០៤ ខែ មិថុនា ឆ្នាំ២០២៥

លោក​ សយ សុភា និពន្ធនាយក សារព័ត៌មាន ដើមអម្ពិល (ឆ្វេង)

To Top