កំពង់ស្ពឺ:មនុស្សចំនួន៦នាក់រងរបួសធ្ងន់ស្រាលបន្ទាប់ពីរថយន្តបុកធន់តូចដឹកអ្នកតំណើរបុករថយន្តដឹកស៊ីទែនប្រេងពីក្រោយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅលើផ្លូវល្បឿនលឿនត្រង់ចំណុចK66+700ស្ថិតក្នុងភូមិទី៤ ឃីត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១២និង៥នាទីយប់ថ្ងៃទី៤ខែមិថុនាឆ្នាំ២០២៥។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថានៅមុនកើតហេតុមានរថយន្តមួយគ្រឿង ម៉ាកHighlander ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ2AX-9581 បើកបរដោយឈ្មោះISLAM REAJUL ភេទប្រុស អាយុ៣១ឆ្នាំ( សញ្ជាតិBANGLADESHI) ស្នាក់នៅខេត្តព្រះសីហនុ ដឹកមនុស្សចំនួន៥នាក់ក្នុងនោះស្រី១នាក់ ។

១-ឈ្មោះSANET MD MEHEDI HASAN ភេទប្រុស អាយុ២៤ឆ្នាំ (សញ្ជាតិBANGLADESHI)
២-ឈ្មោះASHIK MD ភេទប្រុស អាយុ១៩ឆ្នាំ ( សញ្ជាតិBANGLADESHI)
៣-ឈ្មោះSIKDER MARUF ភេទប្រុស អាយុ៣៤ឆ្នាំ( សញ្ជាតិBANGLADESHI)
៤-ឈ្មោះSUGOLL ភេទប្រុស អាយុ៣១ឆ្នាំ ( សញ្ជាតិBANGLADESHI)
ទាំង៤នាក់ស្នាក់នៅខេត្តព្រះសីហនុ ធ្វើការសំណង់។
៥-ឈ្មោះឡែន មករា ភេទស្រី អាយុ១៩ឆ្នាំ រងរបួសធ្ងន់ រស់ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (សញ្ជាតិខ្មែរ)។

បើកបរពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចខាងលើ បានបុកពីក្រោយរថយន្តមួយគ្រឿង ម៉ាកHYUNDAIពណ៌ទឹកប្រាក់លាយក្រហមលឿង ពាក់ផ្លាកលេខភ្នំពេញ3G-8179 ។
សណ្ដោងសឺមីរ៉ឺម៉ាកពាក់ផ្លាកលេខភ្នំពេញ4A-1698 (ស៊ីទែនប្រេងម៉ាស៊ូត ចំណុះ៣៦.០០០លីត្រ) បើកបរដោយឈ្មោះ ហេង ហ៊ុយ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិវាលខ្នាច ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានបន្តទៀតថាបណ្តាល ឲ្យរបួសមនុស្សធ្ងន់៣នាក់ ប្រុស (ឈ្មោះISLAM REAJUL . SU GOLL . SANET MD MEHEDI HASAN )របួសមនុស្សស្រាល៣នាក់ សរុបអ្នករបួសទាំង៦នាក់ សំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
វត្ថុតាងរថយន្ត០១គ្រឿង HYUNDAI ពណ៌ទឹកប្រាក់-ក្រហម-លឿង ពាក់ផ្លាកលេខភ្នំពេញ3G-8179 សណ្ដោងសឺមីរ៉ឺម៉កពាក់ផ្លាកលេខភ្នំពេញ4A-1698 យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច។
វត្ថុតាងរថយន្តមួយគ្រឿម៉ាកHighlander ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ2AX-9581 រក្សាទុកនៅស្នាក់ការកំពង់ស្ពឺកើតK26 ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ:សុខ សុភ័ណ្ឌ រូបថតសមត្ថកិច្ច

