ព័ត៌មានជាតិ

លោក​ ហេង សួរ អញ្ជើញ​ដឹក​នាំកិច្ច​ប្រជុំ​ក្រុមប្រឹក្សា​ភិបាល ​នៃ​បេឡាជាតិ​សន្តិ​សុខ​សង្គម លើក​ទី​២ អាណត្តិ​ទី២

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តី​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​ជាប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​បេឡាជាតិ​សន្តិសុខ​សង្គម (ប.ស.ស.) បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិបាល​នៃ ប.ស.ស. លើក​ទី២ អាណត្តិ​ទី២ ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​សំខាន់ៗ​រួមមាន៖ ១. សេចក្តី​ព្រាង​អនុក្រឹត្យ​ស្ដីពី​ការរៀបចំ​និងការប្រព្រឹត្ត​ទៅរបស់​ក្រុមប្រឹក្សា​វេជ្ជសាស្ត្រ នៃ​បេឡាជាតិ​សន្តិសុខ​សង្គម ២. សេចក្តី​ព្រាង​​អនុក្រឹត្យ​​ស្តីពីការ​កំណត់​អត្រា​ភាគទាន​ក្នុង​របប​សន្តិសុខសង្គម ផ្នែក​ហានិភ័យ​ការងារ​និង​ផ្នែក​ថែទាំសុខភាព​សម្រាប់​បុគ្គល​ទាំង​ឡាយ​ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​ការងារ និង ៣. ពិនិត្យ​លើ​បញ្ជី​បេក្ខភាព​សមាជិក​ឯករាជ្យ​នៃក្រុមប្រឹក្សា​ធនាភិបាល​សន្តិសុខ​សង្គម​នៃ ប.ស.ស.។

កិច្ច​ប្រជុំពិភាក្សា​នេះ មានវត្តមានអញ្ជើញ​ចូល​រួមពី​សំណាក់​ភាគី​តំណាង​រាជរដ្ឋាភិបាល ភាគីតំណាង​និយោជក ភាគី​តំណាង​សមាជិក ប.ស.ស. ដែល​ជា​សមាជិក​នៃក្រុមប្រឹក្សា​ភិបាល​នៃ ប.ស.ស. ចំនួន ០៩រូប៕

To Top