ព័ត៌មានជាតិ

សម្តេចធិបតី ចូលរួមអបអរសាទរ ជាមួយបងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស ចំពោះការមកដល់ ថ្ងៃបុណ្យរ៉ាយ៉ាហាជី

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែង នូវការអបអរសាទរ និងជូនពរ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស រួមទាំងបងប្អូនម៉ូសី្លម នៅទូទាំងសកលលោកផងដែរ ដោយរីករាយស្វាគមន៍ ថ្ងៃបុណ្យរ៉ាយ៉ាហាជី ។

សូមបញ្ជាក់ថា ពិធីបុណ្យហាជី ជាកាតព្វកិច្ចរបស់ជនម៉ូស្លីម និងជាសសរស្តម្ភទី៥ ក្នុងសាសនាឥស្លាម ដែលត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានថ្លែងថា “ខ្ញុំ និងភរិយា សូមផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនម៉ូស្លីមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព ជាមួយបងប្អូនប្រជាពលរដ្ឋកម្ពុជា ប្រកបដោយសុខដុមនីយកម្ម សាសនា និងជាតិសាសន៍ ស្របតាមគោល នយោបាយដឹកនាំ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។ ខ្ញុំ និងភរិយា សូមជូនពរបងប្អូនម៉ូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស សូមទទួលបាន នូវរ៉ស់ម៉ាត់​ ស្លើម៉ាត់ និង ប៉ារ៉ាកាត់ នៅក្នុងឱកាសនៃថ្ងៃរ៉ាយ៉ាហាជី ទាំងបងប្អូនដែល កំពុងបំពេញកាតព្វកិច្ចហាជី នៅប្រទេសអារ៉ាប៊ីសាអូឌីត និងបងប្អូនម៉ូស្លីម ដែលកំពុងរីករាយសាទរ ជួបជុំញាតិមិត្តបងប្អូនផងដែរ” ៕

To Top